ប្រិយមិត្តពិតជាស្គាល់ហើយ ពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ដែលមានប្រជាប្រិយភាព និងកំពុងមមារញឹកខ្លាំងនឹងការងារបច្ចុប្បន្ន ។
ស្រាប់តែម្សិលមិញនេះ លោកបានជួបរឿងមួយ ដែលមានការភិតភ័យដែរ ក្រោយលោកបានហៅកង់បីឥណ្ឌាជិះ អស់១ម៉ឺនរៀលប៉ុណ្ណោះ តែបែរជាច្រឡំ ស្កេន QR CODE បាញ់លុយ អោយបងកង់បី 11100$ ឯណោះ។
ក្នុងនោះ យោងតាមការបង្ហោះរបស់លោក សុខ រ៉ាស៊ី បានបង្ហោះទាំងស្រុងថា « ភ័យចង់គាំងបេះដូង បងប្អូន ច្រឡំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ! ចែករំលែកបទពិសោធន៍ មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$ ព្រោះ QR CODE មានសងខាង ដុល្លារ និង រៀល ចេះសំណាង បងរត់កង់បី មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំណាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ! » ៕
.jpg?1672111947)

.jpg?1672111947)
.jpg?1672111948)


