លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) រួមទាំងស្វាមី ធ្វើពិធីឡើងភូមិគ្រឹះយ៉ាងធំស្កឹមស្កៃ
សិល្បៈកម្សាន្ត
908

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេបានឃើញ លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) បានធ្វើពិធីឡើងភូមិគ្រឹះ យ៉ាងធំស្កឹមស្កៃ។

យ៉ាងណាមិញ មហាជនបានកោតសរសើរមិនដាច់ពីមាត់ថា លោកជំទាវឧកញ៉ា ម៉ែរួយ មិនត្រឹមតែ មានរូបសម្ផស្សស្រស់សោភាទេ ថែមទាំងឆ្លាតពូកែ  ម៉ែរួយ កាន់តែពិសេសនោះ ម៉ែរួយ ចូលចិត្តធ្វើបុណ្យដាក់ ទានជួយទៅដល់អ្នកអត់ទីពឹងគ្មានជម្រក និងកិច្ចការក្នុងសង្គមជាច្រើនទៀត ហើយក្នុងពិធីនេះដែរ ក៏មានវត្តមានថ្នាក់ដឹកនាំ និងភ្ញៀវកិត្តយសយ៉ាងច្រើនកុះករចូលរួម ខណៈភូមិគ្រឹះនោះ  លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ)  និងស្វាមី បានប្រើពេលសាងសង់៣ឆ្នាំ ទើបរួចរាល់ ។

ដោយឡែក នៅពេលល្ងាច ក៏មានពិធីជប់លៀង អបអរគោរមងារជាឧកញ៉ា ប្រមាណជាង៩០តុ ផងដែរ ។

ហ្វេនៗជាច្រើនបានស្ញើចសរសើរ លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) ដែលនៅក្មេងសោះក្លាយជាបុគ្គលជោគជ័យគួរឲ្យសរសើរ ដោយជោគជ័យទាំងមុខជំនួញ ទាំងស្នេហា និងការកសាងកិត្តយសនៅក្នុងសង្គម។ អ្នកនាងកាន់តែទទួលបាននូវការចាប់អារម្មណ៍ បន្ទាប់ពីបានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង៕



Telegram