លោក ពូ សាំង សារឿន ដែលបណ្តាអ្នកសិល្បៈ ក៏ដូចជាមហាជន លោកស្គាល់ជាគ្រូសិល្បៈល្ខោនបាសាក់ កំពុងមានជំងឺនិងមានអាការៈធ្ងន់ធ្ងរខ្លាំង កំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យ ព្រះកេតុមាលា ខណៈអ្នកនាង ខាត់ សុឃីម តារាពហុជំនាញក្នុងចិត្តមហាជន ទទូចសុំឲ្យបណ្តាអ្នកសិល្បៈ មេត្តាជួយគាត់ផង ។
ក្នុងនោះ យោងតាមការបង្ហោះរបស់អ្នកនាង ខាត់ សុឃីម បានសរសេរទាំងស្រុងថា « ស្ថានភាពជាក់ស្ដែងពេលនេះ លោក ពូ សាំង សារឿន ត្រូវបានចោះដាក់ រឺស័រ បេះដូងហើយដោយមានអាការៈធ្ងន់ធ្ងរខ្លាំង កំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យ ព្រះកេតុមាលា ខ្ញុំបានមកសួរសុខទុក្ខផ្ទាល់ ដូច្នេះសូមបងប្អូនសិល្បៈករសិល្បៈការនី ទាំងអស់ដែលបានស្គាល់លោកគ្រូសិល្បៈល្ខោនបាសាក់ មេត្តាជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារគាត់ផង ដោយក្ដីអនុគ្រោះនិងការគោរពស្រឡាញ់ ខ្ញុំជួយគាត់តាមលទ្ធភាព ជូនពរលោកពូឆាប់ជា ខាងក្រោមនេះគឺជា QR code ធនាគាររបស់ប្រពន្ធលោកគ្រូផ្ទាល់ សូមជួយស៊ែរម្នាក់១ផងចុះcall 088 619 4189
ខ្ញុំនឹងកាត់ប្រាក់ចំណេញពីការលក់ផលិតផលMochy របស់ខ្ញុំជួយបងប្អូនសិល្បៈដែលជួបបញ្ហា (ពេលនេះហើយដែលត្រូវសិល្បៈជួយគ្នា) ៕
.jpg?1708924948)

.jpg?1708924961)
.jpg?1708924966)
.jpg?1708924968)

.jpg?1708924975)

