តារាចម្រៀង ហ្សូណូ និងមេធាវីរបស់លោក ចេញសេចក្តីបំភ្លឺ ទាក់ទងរឿងអតីតភរិយា ដែលលែងលះជាង១០ឆ្នាំ បង្ហោះសារបរិហាកេរ្ត៍រឿងលុយកាក់ចិញ្ចឹមកូន
បណ្តាអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ខណៈ តារាចម្រៀង ហ្សូណូ និងមេធាវី របស់លោក បានចេញសេចក្តីបំភ្លឺ ទាក់ទងនឹងរឿងអតីតភរិយា ដែលបានលែងលះជាង១០ឆ្នាំ បង្ហោះសារបរិហាកេរ្ត៍ លោកលើបណ្តាញសង្គមរបស់ខ្លួន និងធ្វើបទសម្ភាសន៍នានា ជុំវិញបញ្ហារឿងលុយកាក់ចិញ្ចឹមកូន ។
តួយ៉ាងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមផេកផ្លូវការរបស់តារាចម្រៀង ហ្សូណូ « Ke Sovanareth ហ្សូណូ» បានសរសេរថា « ទំនួលខុសត្រូវលើកូន ខ្ញុំនៅតែមាន ហើយក៏តែងតែមាន នេះជាលិខិតបំភ្លឺទៅសាធារណៈ ដែលបានយល់ច្រឡំកន្លងមក »ដោយមានភ្ជាប់ជាមួយ លិខិតបំភ្លឺរបស់មេឌាវី និងភ្ជាប់ជាមួយ ទិន្នន័យសាច់ប្រាក់ ដែលលោកធ្លាប់បានផ្ញើរទៅឲ្យកូន ជាច្រើនផងដែរ ៕


















