ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងវាស់ឃើញមានការថយចុះ
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៦ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង ឃើញមានការថយចុះចំនួន ០,៣៨ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។
ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៧,៩៣ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ២,៤១ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង បានកើនកំពស់ចំនួន ០,០៤ម៉ែត្រ ធ្វើអោយកំពស់ទឹកកើនឡើងដល់ ៤,៨៦ម៉ែត្រ ៕