សូមជូនដំណឹងដល់មន្រ្តីរាជការ និងយោធិន ឬមន្រ្តីនគរបាលជាតិ មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាម ដើម្បីធ្វើការបណ្តុះបណ្តាលរយៈពេលខ្លី វគ្គតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត (រយៈពេល ៣០ម៉ោង) សិក្សាតាមប្រព័ន្ធអនឡាញ។
លក្ខខណ្ឌជ្រើសរើស៖ ត្រូវមានលិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតដែលមានតម្លៃរស្មី។
ចំនួនសិក្ខាកាមដែលជ្រើសរើសចូលសិក្សា ខាងលើ មានចំនួន មិនលើស៤០នាក់ ក្នុង១ថ្នាក់
វេនសិក្សា៖ ថ្ងៃចន្ទ-ពុធ-សុក្រ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
មន្ត្រីរាជការ និងយោធិន ឬមន្ត្រីនគរបាលជាតិ ដែលមានបំណងសិក្សាវត្តខាងលើ អាចចុះឈ្មោះសិក្សាតាម ការចុះឈ្មោះសិក្សាតាមប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https//go.gov.kh/era/regletterwriting ឬតាមរយៈ QR code ដោយចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយត្រូវភ្ជាប់ឯកសារចូល ក្នុងប្រព័ន្ធរួមមាន៖
អត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើត និងលិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតដែលមានតម្លៃស្មើ។
សូមបញ្ជាក់៖
ក. ការទទួលបាន សិទ្ធិចូលសិក្សា៖ បន្ទាប់ពីពិនិត្យត្រឹមត្រូវលើបេក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ ព័ត៌មានត្រឡប់ជូនបេក្ខជនតាមរយៈអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។
ខ. សាលាភូមិន្ទរដ្ឋបាលនឹងរៀបចំបើកវគ្គនីមួយៗ តាមចំនួនដែលបានកំណត់ខាងលើ៕