លោកជំទាវ បណ្ឌិត ជាសិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា ៖ ការដាក់ចរាចរណ៍ក្រដាសប្រាក់២សែន រៀល មិនមែនរាជរដ្ឋាភិបាលខ្វះលុយ ហើយបោះផ្សាយបន្ថែមទេ
ព័ត៌មានជាតិ
210

លោក ជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃ កម្ពុជា ៖ ការដាក់ចរាចរណ៍ក្រដាសប្រាក់២សែន រៀល មិនមែនរាជរដ្ឋាភិបាលខ្វះលុយ ហើយបោះផ្សាយបន្ថែមទេ

រាជធានីភ្នំពេញ ៖ យោង តាម វី ដេ អូ ដែល បាន ផ្សព្វផ្សាយ នា ថ្ងៃ ទី ១៦ ខែតុលា ឆ្នាំ ២០២៤ នៅ លើ បណ្តាញ សង្គម បាន ឲ្យ ដឹង ថា ដើម្បី កុំឱ្យ មានការ ភ័ ណ្ឌ ច្រឡំ និង មានការ យល់ ខុស លើក ការ ប្រកាស ដាក់ ឱ្យ ប្រើប្រាស់ ក្រដាសប្រាក់ ថ្មី ២ សែន រៀល នេះ លោក ជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិ នៃ កម្ពុជា បាន បញ្ជាក់ ថា ការ ដាក់ ចេញ នូវ ធនបត្រ ប្រភេទ ថ្មី នេះ គឺ គ្រាន់តែ ជំនួស ក្រដាស់ប្រាក់ ចាស់ ទក់ រហែក ដែល ដក ចេញពី ចរាចរណ៍ ក្នុង សេដ្ឋកិច្ច តែ ប៉ុណ្ណោះ មិនមែន បាន ន័យ ថា ធនាគារជាតិ នៃ កម្ពុជា ឬ រាជរដ្ឋាភិបាល ខ្វះ លុយ ហើយ បានជា ត្រូវ បោះផ្សាយ លុយ ដាក់ ឱ្យ ប្រើប្រាស់ បន្ថែម នោះ ទេ ។

លោក ជំទាវ បាន បញ្ជាក់ ថា ដើម្បី អបអរសាទរ ខួប លើក ទី ២០ នៃ ការ គ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី រាជរដ្ឋាភិបាល និង ធនាគារជាតិ នៃ កម្ពុជា បាន សម្រេច ដាក់ ចេញ នូវ ក្រដាសប្រាក់ ប្រភេទ ២ សែន រៀល ចំនួន ២០ លាន សន្លឹក ។

លោក ជំទាវ ទេសាភិបាល ធនាគារជាតិ នៃ កម្ពុជា បាន លើក ឡើង ថា « ក្នុង ឱកាស ដាក់ ចេញ នូវ ធន់ ប ត្រ ប្រភេទ ២ សែន រៀល នៅ ថ្ងៃនេះ ខ្ញុំ សូម ជម្រាប ថា នឹង មិន ប៉ះពាល់ អ្វី ទៅ ដល់ ចំនួន រូបិយ វត្ថុ ដែល មាននៅ ក្នុង ចរាចរណ៍ នៃ សេដ្ឋកិច្ច របស់ ប្រទេស កម្ពុជា យើង នោះ ទេ » ។ លោក ជំទាវ បណ្ឌិត បន្ថែម ថា « មានការ ព្រួយបារម្ភ កន្លង មក នៅ ពេល ដែល ធនាគារជាតិ នៃ កម្ពុជា ដាក់ ចេញ នូវ ប្រភេទ ធនបត្រ ថ្មី ថា ធនាគារជាតិ នៃ កម្ពុជា ឬ ក៏ រាជរដ្ឋាភិបាល ខ្វះ លុយ ចឹ ង ហើយ បានជា ត្រូវ បោះផ្សាយ លុយ ដាក់ ឱ្យ ប្រើប្រាស់ បន្ថែម ខ្ញុំ សូម ជម្រាប ថា ការ ដាក់ ចេញ នូវ ធនបត្រ ប្រភេទ ថ្មី នេះ គឺ គ្រាន់តែ ជំនួស ក្រដាស់ប្រាក់ ចាស់ ទក់ រហែក ដែល យើង បាន ដក ចេញពី ចរាចរណ៍ នេះ បាន ន័យ ថា កន្លង មក នៅ ពេល ដែល ធនាគារជាតិ នៃ កម្ពុជា បាន ដាក់ ធនបត្រ ទៅ ក្នុង ចរាចរណ៍ ធនបត្រ នោះ វា តែងតែ មានការ ចាស់ ទក់ រហែក ជា រឿង ធម្មតា ការ ប្រើប្រាស់ ដោយ ដៃ សើម ជួនកាល ប៉ះពាល់ ដី ជួនកាល ត្រូវ ក្តៅ ខ្លាំង ឬ ក៏ អាច មាន រហែក ឬ ក៏ មាន សរសេរ ប៊ិ ច អី នៅ លើ នេះ » ។

លោក ជំទាវ បាន បន្ថែម ថា ដូច្នេះ ហើយ រាល់ពេល ដែល ធនាគារជាតិ ប្រមូល នូវ ប្រភេទ ក្រដាស់ប្រាក់ នេះ ចូល មក ធនាគារជាតិ វិញ តាម រយៈ ការ បង់ប្រាក់ ចូល ពី សាធារណជន តាម សាខា ធនាគារជាតិ នៃ កម្ពុជា តាម រយៈ យន្តការ ឬ យុទ្ធនាការ ស្រលាញ់ ប្រាក់ រៀល ដែល កន្លង មក ធនាគារជាតិ នៃ កម្ពុជា តែងតែ ធ្វើ ឡើង នៅ តាម ទីរួមខេត្ត មួយ ចំនួន ដើម្បី ផ្លាស់ ប្តូរ ក្រដាស ចាស់ ទក់ រហែក ជាមួយនឹង ប្រភេទ ក្រដាស ថ្មី គឺ ក្រដាសប្រាក់ ទាំងនោះ យើង នឹង យក ទៅ ធ្វើការ ជ្រើសរើស នេះ គឺ បាន ន័យ ថា យើង នឹង ជ្រើសរើស ថា តើ ប្រភេទ ក្រដាសប្រាក់ ណា ដែល ចាស់ ប៉ុន្តែ អាច ដាក់ ចូល ទៅ ប្រើប្រាស់ ក្នុង ចរាចរណ៍ ក្នុង សេដ្ឋកិច្ច ឡើង វិញ ហើយ ប្រភេទ ក្រដាសប្រាក់ ណា ដែល យើង ត្រូវ យក ទៅ កាត់ ដុត ចោល ដូច្នេះ នៅ ពេល ដែល យើង សម្រេច ថា ក្រដាសប្រាក់ នោះ មិន អាច ដាក់ ចូល ទៅ ក្នុង ចរាចរណ៍ វិញ បាន គឺ ទី ១ យើង ត្រូវ យក ទៅ កាត់ ជា កំណាត់ តូច ៗ បន្ទាប់ មក គឺ យើង យក ទៅ ដុត ចោល នៅ ឡ របស់ ធនាគារជាតិ នៃ កម្ពុជា ហើយ ចំនួន ដែល កាត់ និង ដុត នោះ គឺ យើង នឹង ដឹង ច្បាស់ ថា មាន ទំហំ ប៉ុន្មាន ហើយ យើង នឹង ជំនួស នៅ ទំហំ ទឹក លុយ ដែល យើង ដុត នឹង ដោយ ក្រដាសប្រាក់ ថ្មី ជួនកាល ការ ជំនួស នឹង គឺថា បើ យើង កាត់ ក្រដាស ១ ម៉ឺន យើង ជំនួស ដោយ ក្រដាស ១ ម៉ឺន យើង កាត់ ក្រដាស ៥ រយ យើង ជំនួស ដោយ ក្រដាស ៥ រយ ក៏ ប៉ុន្តែ ក៏ យើង អាច ជំនួស ដោយ ប្រភេទ ក្រដាសប្រាក់ ថ្មី ប៉ុន្តែ ទំហំ បរិមាណ សរុប ត្រូវ ឱ្យ ស្មើគ្នា ប៉ុន្តែ យើង អាច ដូរ ប្រភេទ ធនបត្រ បាន ។

លោក ជំទាវ បាន លើក ឡើង ទៀត ថា « ដើម្បី អបអរសាទរ ខួប លើក ទី ២០ នៃ ការ គ្រង រាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី រាជរដ្ឋាភិបាល និង ធនាគារជាតិ នៃ កម្ពុជា បាន សម្រេច ដាក់ ចេញ នូវ ក្រដាសប្រាក់ ប្រភេទ ២ សែន រៀល ចំនួន ២០ លាន សន្លឹក ក្រដាសប្រាក់ នេះ បើ យើង និយាយ ឱ្យ សាមញ្ញ ទៅ ជា ប្រភេទ ក្រដាសប្រាក់ អនុស្សាវរីយ៍ ជា ប្រភេទ ក្រដាសប្រាក់ Collection ដែល យើង នឹង ចេញផ្សាយ តែ ២០ លាន សន្លឹក តែ ប៉ុណ្ណោះ គឺ យើង ប្រើ លេខ ២០ ម៉ឺន ដើម្បី គម្រប់ ២០ ឆ្នាំ និង ២០ លាន សន្លឹក ដើម្បី គម្រប់ ២០ ឆ្នាំ នេះ ចឹ ង ហើយ ខ្ញុំ សង្ឃឹមថា នឹង មិន មានការ យល់ ច្រឡំ ឬ ការ បកស្រាយ ខុស ពី ការ ដាក់ ចេញ នូវ ធនបត្រ ប្រភេទ ថ្មី នេះ ទេ » ៕


Telegram