ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយខាងស្រី ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ០៩ឆ្នាំជាច្រើនលើក ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពនៅអំឡុងខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨យប់ ក្នុងបន្ទប់ទឹក បន្ទប់ជួល ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លន់វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរនៅផ្ទះ ។ ចំណែកជនរងគ្រោះមានអាយុ ០៩ឆ្នាំ ភេទស្រី រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ថា
កាលពីថ្ងៃទីមិនចាំ ខែមិនចាំ ឆ្នំា២០២៤ ជនរងគ្រោះបានជិះរថយន្តជាមួយឪពុករបស់ខ្លួនព្រមទាំងជនសង្ស័យទៅប៉ះកង់រថយន្តឲ្យគេនៅសង្កាត់ស្វាយរលំ ពេលនោះឪពុកជនរងគ្រោះបានចុះទៅនិយាយគ្នាលេងជាមួយមីងជនរងគ្រោះ ទុកអោយជនរងគ្រោះនៅក្នុងរថយន្តតែ២នាក់ជាមួយជនសង្ស័យ ហើយពេលនោះជនរងគ្រោះត្រូវបានជនសង្ស័យរំលោភ រួចហាមមិនឲ្យប្រាប់នណាម្នាក់អោយបានដឹងឡើយ។
លុះមកដល់ថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីយប់ ជនរងគ្រោះនិងជនសង្ស័យបានលេងបិតពួនជាមួយគ្នានៅក្នុងបន្ទប់ជួល ពេលនោះជនសង្ស័យបានចាប់ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹក ហើយធ្វើសកម្មភាពរំលោភទៀត ដោយជនសង្ស័យហាមមិនអោយប្រាប់នណាម្នាក់ឡើយ។
លុះមកដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ ជនរងគ្រោះបានយករឿងខាងលើ ប្រាប់ដល់ម្តាយរបស់ខ្លួនអោយបានដឹង ទើបម្តាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានរកាខ្ពស់ ដើម្បីអោយសមត្ថកិច្ចជួយចុះឃាត់ខ្លួនជនសង្ស័យចាត់ការតាមនិតិវិធីតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការសាកសួរជនសង្ស័យមិនបានឆ្លើយសារភាព ដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ នុច

