ខេត្តកណ្តាល ៖ ក្មេងស្រីតូចម្នាក់ បានដើរទៅអង្គុយលេងនៅបន្ទប់ជួលអ្នកជិតខាង ស្រាប់តែត្រូវបុរសជាម្ចាស់បន្ទប់ល្មោភកាម ឃើញឱកាសស្ងាត់ល្អ ធ្វើសកម្មភាពចាប់ចូលបន្ទប់យកដៃស្ទាប និង លូកលេងប្រដាប់ ក្មេងស្រី បែករឿងដល់ម្តាយ ប្តឹងសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះដែលបានកើតទ្បើងកាលពីវេលាម៉ោង០៦ និង ៤០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមាន អាយុ៦ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ឹម អូន ហៅ (ប៊ុណ្ណា) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុឪពុកម្ដាយរបស់ជនរងគ្រោះ បានចេញទៅធ្វើការងាររោងចក្រអស់ ដោយបានទុកឱ្យជនរងគ្រោះ និង កូនប្រុសម្នាក់ទៀតនៅផ្ទះបន្ទប់ជួលដូចសព្វថ្ងៃ ហើយពេលនោះជនរងគ្រោះក៏ដើរទៅលេងក្បែរបន្ទប់ជួល របស់ជនសង្ស័យ ស្រាប់តែជនសង្ស័យបានឃើញ ឱកាសស្ងាត់ល្អធ្វើសកម្មភាព ចាប់ជនរងគ្រោះចូលបន្ទប់របស់ខ្លួន រួចសម្រាតខោអាវ យកដៃស្ទាប និង លូកលេងប្រដាប់ក្មេងស្រី ។
លុះរហូតដល់ម៉ោង ០៦ និង ៤០នាទីយប់ នៅពេលម្ដាយឪពុករបស់ជនរងគ្រោះ បានចេញពីរោងចក្រទៅដល់បន្ទប់ជួលវិញ ក៏ឃើញជនរង គ្រោះកំពុងតែអង្គុយយំទើបសួរនាំ ហើយជនរងគ្រោះបាននិយាយសាច់រឿងដែលជនសង្ស័យបានបៀតបៀន ប្រាប់ទៅម្ដាយភ្លាមៗ បន្ទាប់ពីឮជនរង គ្រោះនិយាយប្រាប់ដូចនោះ ទើបម្ដាយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់តែម្តង ។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក៏កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ បានសហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ចុះធ្វើការចាប់ឃាត់ខ្លួនដើម្បីមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានចាប់ជនរងគ្រោះចូលក្នុងបន្ទប់ជួលខ្លួន ហើយបានយកដៃស្ដាំស្ទាប និង លូកប្រដាប់ភេទរបស់ជនរងគ្រោះបានមួយលើកពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ ស្រុកអង្គស្នួល កំពុងកសាងសំណុំបញ្ចូលទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ នុច


