ចិន ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ខុនដូរមួយកន្លែង នៅប្រទេសចិន បានផ្ទុះដូចគ្រាប់បែក រងការខូចខាតយ៉ាងដំណំ និងឆេះយ៉ាងសន្ធោសន្ធៅ ដោយសារការសាកថ្មម៉ូតូអគ្គិសនីទុកចោល ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខុនដូរមួយកន្លែង ដែលមានទីតាំងនៅក្រុង Qingdao ខេត្តShandong ប្រទេសចិន ដោយដំបូងឡើយគេឃើញផ្ទុះចេញពីក្នុងបន្ទប់ខុនដូរកើតហេតុ ដែលមានសភាពដូចក្នុងវីដេអូនេះ និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដែលមូលហេតុ ត្រូវបានសមត្ថកិច្ចក្នុងតំបន់បញ្ជាក់ថា បណ្តាលមកពីការសាកថ្មម៉ូតូអគ្គិសនីទុកចោល ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ ក៏មានអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកខ្លះទៀតក៏បានអះអាងថាពួកគេឃើញមានមនុស្សធ្លាក់ចុះពីលើអគារខុនដូនោះទៀត ដូច្នេះព័ត៌មាននេះជាសារមួយដាស់តឿនដល់អ្នកប្រើម៉ូតូសាកចរន្តអគ្គិសនី សូមបង្កើនការប្រុងប្រយត្ន័ឲ្យមែនទែន ៕ នុច



