ជាងផ្សារដែក ក្មេ./....ងៗ២នាក់ មួកការពារក៏មិនពាក់ ជិះម៉ូតូក៏លឿន បុ./...កទ្រូងផ្លូវផាំង ស្លា./....ប់ម្នាក់ របួសធ្ង./..ន់ម្នាក់
សន្តិសុខសង្គម
157

រាជធានីភ្នំពេញ ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជិះទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់យ៉ាងរន្ធត់ និង ម្នាក់ទៀតរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទីល្ងាច ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ ត្រង់ចំណុចលើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានឲ្យដឹងថា ករណីបង្ករឡើងដោយខ្លួនឯង ដោយតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1L-7811 អ្នកបើកបរមានឈ្មោះ ថុន ដារូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សារដែក មានទីលំនៅស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ មិនពាក់មួកសុវត្ថិភាព ឌុបឈ្មោះ ហា ណាហ្វីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សារដែក មានទីលំនៅស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅពីក្រោយ មិនពាក់មួកសុវត្ថិភាពដូចគ្នា ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកទ្រូងផ្លូវបោកដួលតែម្តង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងរន្ធត់ ចំណែកអ្នកជិះពីក្រោយរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕ នុច


Telegram