ជនសង្ស័យ២នាក់ កំពុងលួចម៉ូតូដោយកាច់បំបែកសោ ក ត្រូវសមត្ថកិច្ចកំពុងល្បាតឃើញទាន់ ក្របួចជាប់
សន្តិសុខសង្គម
61

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចម៉ូតូដោយកាច់បំបែកសោ ក ត្រូវសមត្ថកិច្ចកំពុងល្បាតបានឃើញ ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០១និង១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការជិះល្បាតតាមតំបន់ដែលស្ថិតក្នុងភាពស្មុកស្មាញ ដើម្បីការពារសន្តិសុខសាធារណៈ លុះមកដល់ចំណុចមុខសាលាវិទ្យាល័យជាំងស៊ូ ភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កម្លាំងនគរបាលបានប្រទះឃើញបុរស ២នាក់ កំពុងជិះម៉ូតូសង្ស័យ ២គ្រឿង ម៉ូតូម៉ាក SCOPY ពណ៌ស ផលិតឆ្នាំ ២០២៣ (បិទស្កុតពណ៌ខ្មៅ, គ្មានស្លាកលេខ) និងម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AI-0907 ។

ក្រោយពិនិត្យ ឃើញម៉ូតូ SUZUKI NEX មានសភាពសោ.ក ត្រូវបានបែកដោយកម្លាំងខាងលើ បង្ហាញថាអាចជាម៉ូតូដែលត្រូវបានលួច ដូច្នេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសទាំង ២នាក់ និងនាំមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖

១.ឈ្មោះ ហឿន ប៊ុនសាក់ ភេទប្រុស ឆ្នាំកំណើត២០០៨ មុខរបរ មិនប្រាកដ ទីលំនៅ ភូមិស្រែកលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។

២.ឈ្មោះ ទឹម ម៉េងថុង ភេទប្រុស ឆ្នាំកំណើត២០០៤ មុខរបរ មិនប្រាកដ ទីលំនៅ ភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងនោះ វត្ថុតាងចាប់យកបាន ៖

ទូរស័ព្ទម៉ាក TECNO ពណ៌ស ចំនួន ០១ គ្រឿង

ម៉ូតូម៉ាក HONDA SCOPY ពណ៌ស (បិទពណ៌ខ្មៅ) គ្មានស្លាកលេខ ចំនួន ០១ គ្រឿង

ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-0907 ចំនួន ០១ គ្រឿង ។

វត្ថុតាងម៉ូតូ ២គ្រឿងបានរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីស្វែងរកម្ចាស់តាមច្បាប់ ដោយមានការឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

ចំពោះជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកសាងសំនុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕


Telegram