កូនចង្រៃ ដុតផ្ទះឆេះខ្ទេចគ្មានសល់ ក្រោមអណ្តាតភ្លើងរាប់ម៉ឺនអង្សារ
សន្តិសុខសង្គម
65

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ខ្ទេចអស់គ្មានសល់ ដោយសារស្នាដៃកូនប្រុសបណ្តូលចិត្ត ដុតកម្ទេចចោល ។ នេះបើយោងតាមផេកផ្លូវការរបស់ ផ្នែកសឹករង ប៉ោយប៉ែត ។

សូមបញ្ជាក់ថា រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យលោក វរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត ចាត់តាំង វរសេនីយ៍ត្រី វ៉ាន សិលា ដឹកនាំកម្លាំង សហការ ជាមួយ កម្លាំង ចម្រុះ ជួយពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ១ ខ្នង ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ។

ក្នុងនោះ កងកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣ គ្រឿង ទើបគ្រប់គ្រងស្ថានការ ១០០%។

ចំណែកមូលហេតុ ឆេះបណ្តាលមកពី កូនប្រុសបង្កើតជាអ្នកដុត ករណីនេះគឺខូចខាតទាំងស្រុង ភ្ល;ងបានរលត់ទាំងស្រុង និងបានឆេះខូចខាត ផ្ទះ ១ខ្នង ទំហំ ៩x១២ម៉ែត្រ ថ្មក្រោមឈើលើ មានចំនួន ៧បន្ទប់ សម្ភារៈខូចខាត ឯកសារ និងប្លង់ដី និងរបស់ប្រើប្រាស់មួយចំនួន សរុបថវិកាប្រហែល ១២.០០០.០០០លានរៀល៕


Telegram