ខេត្តព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចម៉ូតូHONDA DREAM របស់នារីម្នាក់បានសម្រេច ព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលមួយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA DREAM ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ លេខតួ ស្លាកលេខ សៀមរាប 1AL-0241 ក្រោយពីធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង ២នាក់ បានជិះយកម៉ូតូរត់គេចខ្លួនបាត់ ។ ជនរងគ្រោះបានដឹងពីករណីបាត់បង់ និងបានទៅរាយការណ៍ជូនដ់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ដើម្បីអន្តរាគមន៍ ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៥និង៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ទើបអាចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នាំមកសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១.ឈ្មោះ ម៉ី សុខខៃ ភេទប្រុស កើតឆ្នាំ ២០០០ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។
២.ឈ្មោះ លីម លាប ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងនោះ វត្ថុតាងចាប់យកបាន ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន 5898213 ស្លាកលេខ សៀមរាប 1AL-0241 (ជាផលនៃអំពើលួច) ។
វត្ថុតាងបានប្រគល់ជូនម្ចាស់ដើមវិញ តាមការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។
ចំពោះជនសង្ស័យទាំង ២នាក់ ភេទប្រុស ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំនុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕




