ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានបើកបោះពួយទៅបុកផ្ទប់ដើមឈើ ពេញមួយទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង៤១នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ២០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដ០១គ្រឿង ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B-4649(មានដឹកកម្មករ៤២នាក់) អ្នកបើកបរឈ្មោះឈឿង នាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទិសដៅស្របគ្នាជាមួយរថយន្ដ FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ បណ្ដាលឲ្យជួបគ្រោះថ្នាក់តែម្ដង ដោយរថយន្តដឹកកម្មកនេះ បានរេចង្កូតគេចទៅបុកដើមឈើ បណ្ដាលឲ្យមានរបួសធ្ងន់ ៥នាក់ស្រី , របួសស្រាល ៣៦នាក់ ស្រី ៣០នាក់ និងស្លាប់ម្នាក់ជាស្រី ។
ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលបានបញ្ជូនកម្មករ កម្មការិនី ដែលរងរបួសទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ ៕ នុច
.jpg?1746596510)
.jpg?1746596508)
.jpg?1746596508)
.jpg?1746596510)

.jpg?1746596512)
.jpg?1746596512)
.jpg?1746596513)


