បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា បុរសជនជាតិដាណឺម៉ាក ម្នាក់បានស្លាប់ ក្រោយបរិភោគទឹកដូងមួយផ្លែ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា វ័យ៦៩ឆ្នាំ ជនជាតិដាណឺម៉ាក រូបនេះបានស្លាប់ ក្រោយបរិភោគផ្លែដូងមួយផ្លែ ដែលគ្រួសាររបស់គាត់បានទិញយកមកទុកនៅផ្ទះប្រមាណ១ខែ ហើយមិនបានដាក់ក្នុងទូរក្លាស្សេនោះទេ លុះពេលគាត់យកមកបរិភោគ គាត់ក៏បានចោះដាក់ត្រឹមទុយោ១ដើមតែប៉ុណ្ណោះ ហើយក៏ផឹកចូលពោះ ពេលនោះទើបដឹងថាដូងខូច និងពុះផ្លែដូងនោះមើល ឃើញមានភាពរលាយទៅហើយ ទើបគាត់បានបោះដូងនោះចោល ។
ក្រោយផឹកចូលពោះបានរយៈពេល ០៣ម៉ោង បុរសរូបនោះស្រាប់តែមានអាការៈ ក្តៅខ្លួន បែកញើស ស្លេកស្លាំង វិលមុខ ក្អួត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រោយមកគ្រូពេទ្យបានពិនិត្យឃើញខួរក្បាលរបស់គាត់មានការហើមជាខ្លាំង និងបញ្ជូនបន្តទៅផ្នែកសង្គ្រោះបន្ទាន់ បាន២៦ម៉ោងប៉ុណ្ណោះក៏បានបាត់បង់ជីវិតដោយសារ មេរោគក្នុងបំពង់ខ្យល់ ។
ចំណែកផ្លែដូងដែលបុរសនោះបានផឹក អ្នកជំនាញបានយកទៅធ្វើតេស្តពិនិត្យ រកឃើញមានមេរោគផ្សិត «Arterium saccharicola» ដែលបង្កើតអាស៊ីត trinitopropionic ដែលអាចបំផ្លាញខួរក្បាលយ៉ាងធ្ងន់ធ្ងរបាន សរុបជារួមបុរសខាងលើបានស្លាប់ ក្រោយបរិភោគផ្លែដូងនេះ បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ទោះបីជាមានការព្យាយាមជួយសង្គ្រោះជវិតពីសំណាក់គ្រូពេទ្យជំនាញក៏ដោយ ៕ នុច
.jpg?1746457264)


