ប្រទះឃើញសាកស./..ពបុរសម្នាក់ អណ្តែ./..តទឹក សមត្ថកិច្ចចុះហ៊ុំព័ទ្ធខ្សែពិនិត្យ
ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះហ៊ុំព័ទ្ធខ្សែពិនិត្យ ខណៈប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹក មិនដឹងស្លាប់តាំងពីពេលណា ។ នេះបើយោងតាមរបាយការណ៍របស់ កំណត់ហេតុHotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុម២៤ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានប្រទះឃើញសាកសពមនុស្សប្រុស អណ្តែតទឹក នៅចំណុចកើតហេតុខាងលើ ទើបសមត្ថកិច្ចចុះមកដល់ ធ្វើការហ៊ុំព័ទ្ធខ្សែ និងស្រង់សាកសពឡើងគោក ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន មិនពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីទេ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច





