ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់មុខសញ្ញាក្មេងទំនើង ០៣ក្រុម ផ្សេងគ្នា ១៩នាក់ កាលពីយប់ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថាមុខសញ្ញាក្មេងទំនើង ០៥នាក់ ជាក្រុមទី១ ត្រូវបានឃាត់ខ្លួន នៅរង្វង់មូលវិមានឯករាជ្យ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន រួមមាន ៖
១.ឈ្មោះ ចន វិសិដ្ឋ ប្រុស ១៧ឆ្នាំ
២.ឈ្មោះ ទុំ វណ្ណា ប្រុស ២៣ឆ្នាំ
៣.ឈ្មោះ ភន គីមហៀង ប្រុស១៥ឆ្នាំ
៤.ឈ្មោះ ចាន់ នីកូ ប្រុស ១៥ឆ្នាំ
៥.ឈ្មោះ សេង គីមសាល ប្រុស ១៥ឆ្នាំ ដកហូត កាំបិតផ្គាក់ ០១ដើម, ដាវ ០១ដើម, ម៉ូតូ០២គ្រឿង, ទូរស័ព្ទដៃ ០៣គ្រឿង។
ក្រុមក្មេងទំនើងទី២ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ២នាក់ នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនរួមមាន ៖
១.ឈ្មោះ វ៉ាន់ ជីវគ្គ ប្រុស ២០ឆ្នាំ
២.ឈ្មោះ ណយ ប្រុសធំ ប្រុស ២០ឆ្នាំ ដកហូត កាំបិតផ្គាក់ ០១ដើម, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង ។
ចំណែកមុខសញ្ញាក្មេងទំនើង ១២នាក់ទៀត ជាក្រុមទី៣ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅផ្លូវជាតិលេខ៤ ភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន រួមមាន៖
១.ឈ្មោះ សឿន សំណាង ប្រុស១៥ឆ្នាំ
២.ឈ្មោះ ខន សំណាង ប្រុស ១៧ឆ្នាំ
៣.ឈ្មោះ ទូច សៅហុង ប្រុស ១៤ឆ្នាំ
៤.ឈ្មោះ នីម ម៉េងឡុង ប្រុស១៥ឆ្នាំ
៥.ឈ្មោះ ភី សុខនិត ប្រុស ១៦ឆ្នាំ
៦.ឈ្មោះ ហួត ឡាយគីមហ្វុង ប្រុស ១៨ឆ្នាំ
៧.ឈ្មោះ ទែល ឆិនអើ ប្រុស ១៧ឆ្នាំ
៨.ឈ្មោះ នី រតនា ប្រុស ១៥ឆ្នាំ
៩.ឈ្មោះ រ៉េត វ៉ាន់ណេត ប្រុស ១៧ឆ្នាំ
១០.ឈ្មោះ ឃុំ ពេជ្រ ប្រុស ១៥ឆ្នាំ
១១.ឈ្មោះ ឆុំ ភក្ដី ភេទ ប្រុស១៩ឆ្នាំ
១២.ឈ្មោះ ធួន សៅហេង ប្រុស ១៥ឆ្នាំដកហូត កាំបិតផ្គាក់ ១ដើម, ឥដ្ឋតាន់៣ដុំ, ម៉ូតូ៤គ្រឿង។
ជាក់ស្ដែងមុខសញ្ញាក្មេងទំនើងទាំង០៣ក្រុមខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី
បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕ នុច
























