សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ ដកហូតម៉ូតូ០៣គ្រឿងទុក ០៣ខែ
សន្តិសុខសង្គម
84

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣០នាទី ប្រជាពលរដ្ឋបានរាយការណ៍មក កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ មានក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចច្រាបលើផ្លូវកៅស៊ូ ស្ថិតភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយទទួលបានពត៌មានភ្លាមៗ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានធ្វើការចុះបង្រ្កាបករណីក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ០១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចច្រាបលើផ្លូវកៅស៊ូ ស្ថិតភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឃាត់ខ្លួនបានក្រុមក្មេងទំនើង០១ក្រុម មានគ្នាចំនួន ០៧នាក់ និងម៉ូតូ០៣គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់៖ ១-ឈ្មោះ បាវ ប៊ុនថន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ សុភក្ត្រ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ៣-ឈ្មោះ ញិល ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ៤-ឈ្មោះ ឌុប វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ៥-ឈ្មោះ ផេង ភា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ៦-ឈ្មោះ ផៃ សុផាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង និង៧-ឈ្មោះ ផាត វ៉ាឃីម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យា លើក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៧នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដើម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០៣គ្រឿងរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកបាណន់៕


Telegram