ប្រទេសថៃ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ មានតម្លៃប្រមាណ១៣៥លានបាត ត្រូវបានរឹបអូសនៅឯរមណីយដ្ឋានមួយក្នុងស្រុកមឿង ហើយជនសង្ស័យ៤នាក់ទៀតត្រូវបានចាប់ខ្លួន។
លោកវរសេនីយ៍ឯក Phaholt Ketkaew អនុប្រធានផ្នែកប៉ូលិសល្បាតព្រំដែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍ថាការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានអំពីការចែកចាយគ្រឿងញៀនពីខេត្តឈុនបូរី ទៅកាន់ស្រុកតាកៃ នៃខេត្ត ណារ៉ាធីវ៉ាត់(Narathiwat)។
ប៉ូលិសល្បាតព្រំដែនបានឆ្មក់ចូលបន្ទប់មួយនៅឯរមណីយដ្ឋាន Kaoseng ក្នុងតំបន់ Khao Roopchang ក្នុងស្រុក មឿង(Muang) នៃខេត្ត Songkhla កាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីមានរបាយការណ៍ថា សមាជិកនៃក្រុមក្មេងទំនើងបានចូលទៅទីនោះ។
ក្នុងការវាយឆ្នក់ចូលនេះ ប៉ុលិសបានរកឃើញបាវជាច្រើនដែលមានផ្ទុកមេតំហ្វេតាមីនទម្ងន់១៣៥ គីឡូក្រាម ដែលមានតម្លៃប្រហែល ១៣៥ លានបាត។
ក្រោយមកមន្រ្តីប៉ូលិស បានតាមចាប់ខ្លួនជនសង្ស័យចំនួន៤ នាក់ហើយបានចាប់ខ្លួនពួកគេនៅខេត្តសុងក្លានិងខេត្ត Nakhon Si Thammarat។ ពួកគេទាំង៤នាក់ត្រូវបានឃុំខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន