ព្យុះត្រូពិកKoguma វាយប្រហារលើប្រទេសឡាវ បង្កជាទឹកជំនន់លិចលង់យ៉ាងខ្លាំងនៅស្រុកសាយ៉ាបូរី​
អន្តរជាតិ
172

អន្តរជាតិ៖​ សារព័តមាន Laotiantimes បានចេញផ្សាយនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្នែកខ្លះនៃភាគខាងជើង​ និងភាគកណ្តាលប្រទេសឡាវ​ បានរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិក Koguma បានបក់បោកទូទាំងប្រទេសឡាវ កាលពីចុងសប្តាហ៍។

ទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីព្យុះត្រូពិក Koguma បានជះឥទ្ធិពលដល់ទីជម្រកនិងដីកសិកម្មនៅក្នុងខេត្តវៀងចន្ទន៍ ខេត្ត សាយ៉ាបូរី​(Xayaboury), ​ខេត្ត Xiengkhouang និងខេត្ត Bokeo ។

យោងតាមរបាយការណ៍​ក្នុងស្រុកនៃ​ខេត្តបកែវ ​បានមើលឃើញទឹកជំនន់កើនឡើងដោយផ្ទះត្រូវបានទឹកនាំទៅ។ អាជ្ញាធរមិនទាន់បានធ្វើរបាយការណ៍ជាផ្លូវការអំពីទំហំនៃការខូចខាតនៅឡើយទេ។

ទន្ទឹមនឹងនេះដែរ​ ទឹកទន្លេណាំហុងក្នុងខេត្ដ Xayaboury បានបាក់ច្រាំងទន្លេលិចលង់វាលស្រែនិងចូលក្នុងភូមិនិងការតាំងទីលំនៅតាមដងទន្លេ។

ផ្នែកជាច្រើននៃស្រុកKhounខេត្តXiengkhouangក៏ត្រូវបានជន់លិចផងដែរ ដោយការបាក់ដីបង្កឱ្យខូចខាតនិងកាត់ផ្តាច់ផ្លូវ។ ទឹកទន្លេណាំសុងក្នុងស្រុក Vang Vieng ខេត្តវៀងច័ន្ទក៏បាក់ច្រាំងទន្លេដែរ។

កម្រិតទឹកនៅតាមដងទន្លេនៅទូទាំងប្រទេស ត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងដល់កម្រិតមួយដ៏គ្រោះថ្នាក់ ដោយអាជ្ញាធរក្នុងតំបន់បានចេញការព្រមានដល់អ្នកដែលរស់នៅក្បែរនោះ។

ព្យុះត្រូពិកកូហ្គូម៉ា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម កាលពីម្សិលមិញ ដោយលាតសន្ធឹងទៅភាគខាងជើងប្រទេសឡាវ និងបង្កជាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។

ប្រទេសឡាវជួបប្រទះគ្រោះទឹកជំនន់និងការបាក់ដី ដែលជាលទ្ធផលនៃរដូវវស្សាដែលជះឥទ្ធិពលដល់ដំណាំនិងជីវភាព៕

ប្រភព៖ Laotiantimes ប្រែសម្រួល៖ នង ណារិន

Telegram