អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាលចិនបាននិយាយ ថា ក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការសាកល្បងព្យាបាលដំណាក់កាលទី ១ និងដំណាក់កាលទី ២ លើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយប្រទេសចិន។
អ្នកស្រាវជ្រាវ Shao Yiming និយាយថា បន្ទាប់ពីបញ្ចប់ការប្រមូលទិន្នន័យសាកល្បងគ្លីនិក អ្នកជំនាញនឹងសិក្សាពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង ការពារមេរោគកូវីដ១៩ ដែលបានវាយលុកលើពិភពលោក រួចហើយ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានថ្លែងនៅក្នុងសន្និសីទកាសែត។
វ៉ាក់សាំង COVID-19 ដែលប្រភេទស្ព្រៃយ៍ ត្រូវបានបង្កើតរួមគ្នា ដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធា ក្រោមបណ្ឌិត្យសភា វិទ្យាសាស្ត្រយោធា និងCanSinoជីវ សាស្រ្តរបស់ចិន។
លោក Shao បានបន្ថែមថា វ៉ាក់សាំងដែលបាញ់ចូលឬបាញ់តាមច្រមុះ ត្រូវបានគេជ្រើសរើសជាបច្ចេកវិទ្យាវ៉ាក់សាំងមួយរបស់ប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការការពារជំងឺកូវីដ១៩ តាំងពីដំបូង។
វ៉ាក់សាំងការពារកូវីដ - ១៩ បាញ់ច្រមុះមួយទៀត បង្កើតដោយសាកលវិទ្យាល័យXiamen សាកលវិទ្យាល័យហុងកុង និងឱសថ ជីវ ប៊ីជីង វ៉ានតៃ(Beijing Wantai) បានបញ្ចប់ការសាកល្បងដំណាក់កាលទី ១ និងដំណាក់កាលទី ២ ។
អ្នកស្រាវជ្រាវកំពុងអនុវត្តការព្យាបាលដំណាក់កាលទី ៣ នៅក្រៅប្រទេស ដើម្បីវាយតម្លៃបន្ថែមទៀត អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ។
គណៈកម្មការសុខភាពជាតិ បាននិយាយ ថា វ៉ាក់សាំង COVID-19 ចំនួនជាង៨៤៥,២ លានដូស ត្រូវបានផ្តល់ឲ្យនៅទូទាំងប្រទេសចិន ៕
ប្រភព៖ xinhua ប្រែសម្រួល៖ នង ណារិន