អន្តរជាតិ ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខដឹកនាំប្រទេស NATO បានប្តេជ្ញាកាលពីថ្ងៃច័ន្ទ(១៤មិថុនា) ដើម្បីធ្វើការរួមគ្នាប្រឆាំងនឹង «បញ្ហាប្រឈមជាប្រព័ន្ធ» ដែលបង្កឡើងដោយគោលនយោបាយឈ្លានពានរបស់ចិន និងធ្វើឱ្យប្រទេសរុស្ស៊ីមានការកត់សម្គាល់អំពីការបង្កើតច្បាប់អន្តរជាតិ។
នៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានបន្តទំនាក់ទំនងរបស់ខ្លួន ក្នុងទីក្រុងTransatlantic នៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយសម្ព័ន្ធមិត្តលោកខាងលិច មេដឹកនាំទាំងនោះបានចេញសេចក្តីថ្លែងការណ៍យ៉ាងទូលំទូលាយអំពីចេតនា។
មេដឹកនាំទាំងនោះ បាននិយាយថា សកម្មភាពដែលអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ក្នុងការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរ រួមជាមួយសមត្ថភាពអវកាសនិងសង្រ្គាមតាមអ៊ីនធឺណេត បានគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។
អគ្គលេខាធិការអង្គការNATO លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តនឹងស្វះស្វែងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ ដូចដែលរដ្ឋធានីអឺរ៉ុបចង់បាន។
ប៉ុន្តែនៅក្នុងការងឿងឆ្ងល់ ចំពោះការព្រួយបារម្ភកាន់តែខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន លោកបានព្រមានថា៖ «ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិន និងគោលនយោបាយអន្តរជាតិ បង្ហាញពីបញ្ហាប្រឈមដល់សន្តិសុខសម្ព័ន្ធមិត្ត»។
មេដឹកនាំបានឯកភាពថា« យើងត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះរួមគ្នា ក្នុងនាមជាសម្ព័ន្ធមិត្ត ហើយយើងចាំបាច់ត្រូវចូលរួមជាមួយចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់យើង»។ ដោយលើកឡើងពីឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងពង្រីករបស់ទីក្រុងប៉េកាំង លោកបានមានប្រសាសន៍ថា« យើងមានការព្រួយបារម្ភចំពោះគោលនយោបាយបង្ខិតបង្ខំរបស់ចិន»។
នៅក្នុងសេចក្តីថ្លែងការណ៍កំពូលមេដឹកនាំ បានព្រមានដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលលោកបៃដិន នឹងជួបនៅថ្ងៃពុធ នៅទីក្រុងហ្សឺណែវថា នឹងមិនមានការវិលត្រឡប់ទៅរកជំនួញដូចធម្មតាវិញភ្លាមៗនោះទេ។
ការបង្កើនកម្លាំងយោធានិងអាកប្បកិរិយាបង្កហេតុនៅព្រំដែនខាងកើតរបស់NATO«កាន់តែគំរាមកំហែងដល់សន្តិសុខនៃតំបន់អឺរ៉ូ - អាត្លង់ទិច និងរួមចំណែកដល់អស្ថិរភាពនៅតាមព្រំដែនNATOនិងហួសព្រំដែន»។
សម្ព័ន្ធមិត្តបានរំលឹកឡើងវិញ នូវការគាំទ្ររបស់ពួកគេ ចំពោះបូរណភាពទឹកដី Georgia, Moldova និងអ៊ុយក្រែន ដោយទាមទារឱ្យទីក្រុងមូស្គូ«ដកកម្លាំងដែលខ្លួនបានបោះទីតាំងនៅក្នុងប្រទេសទាំងបី ដោយគ្មានការយល់ព្រមពីពួកគេ»។
លោក Stoltenberg បានសាទរចំពោះអ្វីដែលលោកបាននិយាយគឺការប្តេជ្ញាចិត្តខ្ពស់របស់លោក Biden ចំពោះអង្គការណាតូ ដែលជាការ ផ្ទុយស្រឡះពីទំនាក់ទំនងដ៏លំបាក ក្រោមប្រធានាធិបតីអាមេរិកមុន លោក ដូណាល់ត្រាំ។
នៅឯកិច្ចពិភាក្សាទ្វេភាគីមុនពេលកិច្ចប្រជុំកំពូលនេះ លោក Biden បានប្រាប់លោក Stoltenberg ថា« ខ្ញុំគិតថាមានការទទួលស្គាល់កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលយើងមានបញ្ហាប្រឈមថ្មីៗ»។
លោកបានមានប្រសាសន៍ថា« យើងមានប្រទេសរុស្ស៊ី ដែលមិនដើរតួតាមអ្វី ដែលយើងបានសង្ឃឹមក៏ដូចជាប្រទេសចិនដែរ»។លោក Biden បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិសុខអាមេរិក។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានថា យើងមិនបានចូលក្នុងសង្រ្គាមត្រជាក់ថ្មីនោះទេ ហើយចិនក៏មិនមែនជាសត្រូវរបស់យើង ដែរមិនមែនជាសត្រូវរបស់យើងនោះទេ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន