លោកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងការចោទប្រកាន់ពីបទ​បះបោរ នៅថ្ងៃទី​២​នៃការជំនុំជម្រះក្តី
អន្តរជាតិ
106

អន្តរជាតិ៖ សារព័ត៌មាន channel news asia បានចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការកាត់ក្តីលើមេដឹកនាំដែលត្រូវបានទម្លាក់ពីប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានឈានចូលថ្ងៃទី ២ របស់ខ្លួន នៅថ្ងៃអង្គារទី​១៥ខែមិថុនានេះ ដោយអយ្យការបានបង្ហាញនូវអំណះអំណាងដែលថា លោកស្រីបានញុះញង់ឱ្យមានភាពច្របូកច្របល់ជាសាធារណៈ និងបានបដិសេធការរឹតត្បិតវិធានការណ៍ ប្រឆាំងនឹងជំងឺកូវីដ​-២៩ ដែលជាផ្នែកមួយនៃការចោទប្រកាន់ដែលរបបយោធាកំពុងកាន់អំណាច។ ត្រូវបានគេមើលឃើញថាជាការប្រើកិត្តិយសរបស់លោកស្រីនិងពង្រឹងការគ្រប់គ្រងរបស់ខ្លួន។

លោកស្រី អ៊ុង សានស៊ូជី​ និងសមាជិកដទៃទៀត នៃរដ្ឋាភិបាលនិងគណបក្សរបស់លោកស្រី ត្រូវបានចាប់ខ្លួនដោយយោធា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី​១ខែកុម្ភៈ ដោយមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងឥស្សរជនកំពូល​ៗ មួយចំនួនដែលទាំងអ្នកគាំទ្រនិងអ្នកសង្កេតការណ៍ឯករាជ្យនិយាយថាជាមនុស្សក្លែងបន្លំ។

រដ្ឋប្រហារបានផ្លាស់ប្តូរកំណែទម្រង់ប្រជាធិបតេយ្យជាច្រើនឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការគ្រប់គ្រងយោធាជាច្រើនទសវត្ស និងបានបង្កឱ្យមានការតវ៉ារីករាលដាលនិងការថ្កោលទោសពីអន្តរជាតិ។

លោកស្រី អ៊ុង សានស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី គ្រោងនឹងចាប់ផ្តើមអាណត្តិ​៥​ឆ្នាំ ជាលើកទី​២ បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា។

លោកស្រី អ៊ុង សានស៊ូជី មិនត្រូវបានគេមើលឃើញជាសាធារណៈនោះទេ ចាប់តាំងពីការចាប់ខ្លួនលោកស្រី ហើយមេធាវីរបស់លោកស្រីនិយាយថា ពួកគេមិនដឹងច្បាស់ថា លោកស្រីត្រូវបានគេឃុំឃាំងនៅទីណានោះដែរ​។ លោកស្រីក៏មានពេលវេលាមានកំណត់​ដើម្បីពិគ្រោះយោបល់ជាមួយក្រុមមេធាវីរបស់លោកស្រីដែរ។

ការប្រជុំនៅថ្ងៃអង្គារនេះគឺដើម្បីការពារការចោទប្រកាន់អំពីការបះបោរ ប្រឆាំងនឹងលោកស្រី អ៊ុង សានស៊ូជី ជាមួយនឹងការរាប់លើកទីពីរនៃការរំលោភបំពានលើការរឹតត្បិតច្បាប់កូវីដ១៩​។

ការចោទប្រកាន់ពីការបះបោរ ដែលត្រូវបានគេពិពណ៌នាថា ជាការញុះញង់អំពាវនាវ ឱ្យមានការជាប់ពន្ធនាគាររយៈពេល​២​ឆ្នាំ ចំពោះជនណាម្នាក់ ដែលត្រូវបានរកឃើញថា មានកំហុសបង្កការភ័យខ្លាច ឬការជូនដំណឹង ដែលអាចបង្កឱ្យមានបទល្មើសប្រឆាំងនឹងរដ្ឋឬភាពស្ងប់ស្ងាត់សាធារណៈ។

បទល្មើសនេះ គឺជាច្បាប់ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោម​អាណានិគមអង់គ្លេស ហើយត្រូវបានគេរិះគន់ថា ជាលក្ខន្តិកៈដែលរំលោភលើសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ហើយត្រូវបានប្រើសម្រាប់ការបង្ក្រាបនយោបាយ។

ការជំនុំជម្រះក្តីដែលត្រូវបានបិទជាសាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយ​ បានបើក​កាលពីថ្ងៃច័ន្ទនៅ​ទីក្រុងណៃពិដោ ដោយប៉ូលីសបានបញ្ជាក់ពីករណីជាច្រើនប្រឆាំងនឹងលោកស្រី។

​​តុលាការក៏បានបើកសវនា ការរឿងក្តីប្រឆាំងនឹងប្រធានាធិបតី​ ដែលត្រូវបានបណ្តេញចេញពីតំណែង ពីបទរំលោភលើការរឹតត្បិតមេរោគរាតត្បាត។ លោកស្រី អ៊ុង សានស៊ូជី ក៏ប្រឈមនឹងការចោទប្រកាន់ជាច្រើនទៀ​ត ដែលមិនទាន់ត្រូវបានជំនុំជម្រះក្នុងចំនោមពួកគេពីបទ«ទទួលសំណូក»។

ការចោទប្រកាន់ខ្លះមានទោស​រហូតដល់ ១៥​ឆ្នាំនៅក្នុងពន្ធនាគារ។ ប៉ុន្តែការផ្តន្ទាទោសទៅលើអ្វីដែលអាចបណ្តាលឱ្យលោកស្រី អ៊ុង សានស៊ូជី ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតនាពេលអនាគត ដែលមនុស្សជាច្រើនជឿថាជាគោលដៅរបស់យោធា៕

ប្រភព៖ channel news asia ប្រែសម្រួល៖ នង​ ណារិន

Telegram