ឥណ្ឌូណេស៊ី ព្រមានពីរលកយក្សស៊ូណាមិ ដែលអាចកើតមាន បន្ទាប់ពីការរញ្ជួយដី៦.១រិចទ័រ
អន្តរជាតិ
190

អន្តរជាតិ៖   សារព័ត៌មាន Bangkokpost  បានចេញផ្សាយនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ី បានព្រមានអំពីការរញ្ជួយនិងរលកយក្សស៊ូណាមិ ដែលអាចកើតមាន បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.១ រិចទ័រ បានវាយប្រហារកោះ Maluku ដែលជាតំបន់ផលិតនីកែលសំខាន់។

ទីភ្នាក់ងារឧតុនិយម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា អ្នកដែលរស់នៅតាមបណ្តោយឆ្នេរ Japutih និង Apiahu នៅលើកោះ Seram កោះMaluku គួរតែមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកស្រុកត្រូវបានគេប្រាប់ឱ្យផ្លាស់ទៅឆ្ងាយពីច្រាំងសមុទ្រ ឆ្ពោះទៅកន្លែងខ្ពស់។

Seram គឺជាកោះមួយក្នុងចំណោមកោះធំបំផុតនៅក្នុងខេត្ត។ កោះMaluku គឺជាកន្លែងនៃរ៉ែធ្យូងថ្ម និងរោងស្មិតដ៏ធំក៏ដូចជាគម្រោងសំយោគទង់ដែង ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលគ្រោងទុកដោយក្រុមហ៊ុន PT Freeport ឥណ្ឌូនេស៊ីនិងក្រុមហ៊ុនចិន Tsingshan Holding Group ។

ប្រទេសឥណ្ឌូនេស៊ីដែលសំបូរទៅដោយធនធានដែលជាកន្លែងស្តុករ៉ែនីកែលមួយភាគបួនរបស់ពិភពលោក នៅតាមតំបន់«ភ្នំភ្លើង» នៃមហាសមុទ្រប៉ាស៊ីហ្វ្រិក ដែលធ្វើឱ្យវាងាយនឹងមានការរញ្ជួយដី។ ការរញ្ជួយដីដែលមានកម្លាំង ៦.១ រ៉ិចទ័រ ត្រូវបានគេរកឃើញនៅជម្រៅ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រកោះ Seram ហើយត្រូវបានបន្តដោយការរញ្ជួយយ៉ាងហោចណាស់ ១៣ ដង ។

វីដេអូឃ្លីបដែលចែកចាយដោយទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះ បង្ហាញពីកម្រិតទឹកសមុទ្រធ្លាក់នៅកំពង់ផែមួយនៅលើកោះSeramហើយអ្នកស្រុកប្រញាប់ប្រញាលតាមដងផ្លូវ asphalt ដើម្បីទៅដល់សុវត្ថិភាព៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ នង​ ណារិន

Telegram