ប្រធានាធិបតីទី១របស់ប្រទេសហ្សំប៊ី បានទទួលមរណភាពក្នុងអាយុ៩៧ឆ្នាំ
អន្តរជាតិ
182

អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Kenneth Kaunda ដែលជាប្រធានាធិបតីដំបូងរបស់ប្រទេសហ្សំប៊ី និងជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាហ្វ្រិកចុងក្រោយ ដែលបានប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម បានទទួលមរណភាពក្នុងអាយុ ៩៧ ឆ្នាំ។

លោក Kaunda ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយោធាមួយនៅរដ្ឋធានី Lusaka កាលពីថ្ងៃច័ន្ទ ដោយរោគាពាធ។ ជំនួយការរបស់លោកបាននិយាយថា គាត់មិនមាន កើតជំងឺCovid-19នោះទេ។

នៅទសវត្សឆ្នាំ ១៩៥០ លោក Kaunda គឺជាឥស្សរជនសំខាន់មួយ ដែលបានបង្កើត ជាចលនាឯករាជ្យរបស់Rhodesia ខាងជើង ពីចក្រភពអង់គ្លេស។ លោកកើតនៅឆ្នាំ១៩២៤ លោក Kaunda បានដឹកនាំប្រទេសហ្សំបៀអស់រយៈពេល ២៧ឆ្នាំ ដោយបានកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអង់គ្លេសនៅខែតុលា ឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ១៩៩១៕

ប្រភព៖ BBC ប្រែសម្រួល៖ នង​ ណារិន

Telegram