​អ្នកជំនាញ​ជំរុញឱ្យរដ្ឋដែលមានជាងគេបំផុតរបស់ប្រទេសឥណ្ឌា ត្រៀមលក្ខណៈសម្រាប់រលកទី​៣ នៃជំងឺកូវីដ​១៩
អន្តរជាតិ
206

អន្តរជាតិ៖​ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១​ បានឲ្យដឹងថា ក្រុមអ្នកជំនាញ បាននិយាយកាលពីថ្ងៃសុក្រ​(១៨មិថុនា)ថា មន្រ្តីសុខាភិបាលនៅក្នុងរដ្ឋ ដែលមានជាងគេបំផុតរបស់ប្រទេសឥណ្ឌា បានជំរុញឱ្យអាជ្ញាធរ បង្កើនការត្រៀមបង្ការប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ រលកទី​៣​ដែលអាចកើតមាន។

រដ្ឋដែលមានប្រជាជនច្រើនបំផុតទី​​២របស់ប្រទេសឥណ្ឌា បានដកបំរាមជាច្រើននៅក្នុងសប្តាហ៍នេះ ​នៅក្នុងទីក្រុងរបស់ខ្លួន​ ​ដូចជារដ្ឋធានីហិរញ្ញវត្ថុនៃទីក្រុងMumbai ការបើកផ្សារទំនើប រោងភាពយន្ដ​ និងកាយសម្ព័ន្ធ ដែលមានសមត្ថភាព​៥០ ភាគរយ​។

លោក Rahul Pandit សមាជិកក្រុមការងារ COVID-19​របស់រដ្ឋ និងជានាយកមន្ទីរពេទ្យ Fortis Humbitals Mumbai បានប្រាប់រ៉យទ័រថា«​យើងគួរតែមានផែនការច្បាស់លាស់ ហើយរៀបចំការត្រៀមរបស់យើង សម្រាប់ប៉ុន្មានសប្តាហ៍បន្ទាប់នៅពេលរលកបន្ទាប់មកដល់»។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គួរតែត្រូវបានដឹកនាំក្នុងការពន្យាពេលរលកឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន ហើយថែមទាំងព្យាយាមការពារវាទៀតផង។

ការស្ទង់មតិរបស់អ្នកជំនាញខាងរ៉យទ័រ បានបង្ហាញថា ការឆ្លងមេរោគលើកទី៣ទំនងជានឹងប៉ះពាល់ដល់ប្រទេសឥណ្ឌា នៅខែតុលា ហើយទោះបីជាអាចគ្រប់គ្រងបានល្អជាងការផ្ទុះចុងក្រោយក៏ដោយ ការរាតត្បាតនៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងហោចណាស់មួយឆ្នាំទៀត។

លោក Pandit បានបន្ថែមទៀតថា រដ្ឋMaharashtra ដែលជាចំណុចកណ្តាលនៃរលកទី​២ របស់ប្រទេសឥណ្ឌា មិនទាន់បានចេញផុតពីវានៅឡើយទេ បន្ទាប់ពីបានបិទខ្ទប់​នៅដើមខែមេសា ខណៈការកើនឡើងបានជំរុញដល់មណ្ឌលសុខភាពមានការបែកខ្ញែក។

​ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយរូបភាពនៃហ្វូងមនុស្សយ៉ាងច្រើននៅតាមទីផ្សារ និងតាមដងផ្លូវ ដោយគ្មានការរក្សាគម្លាតនោះឡើយ ឥណ្ឌាបានរាយការណ៍កាលពីថ្ងៃសុក្រថា មានអ្នកឆ្លងថ្មីចំនួន ៦២,៤៨០​នាក់ក្នុងរយៈពេល ២៤​ម៉ោងកន្លងមក ដោយមានអ្នកស្លាប់ក្នុងកម្រិតទាបរយៈពេល​២​ខែ ចំនួន​១.៥៨៧ នាក់។

ប៉ុន្តែប្រទេសឥណ្ឌារួមជាមួយប្រទេសប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានរាយការណ៍អំពីចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល​៧​ថ្ងៃ។

រដ្ឋ​ម៉ាហារ៉ាសត្រា ដែលមានការឆ្លងថ្មីចំនួន​៩,៨៣០​នាក់ក្នុងមួយយប់ មានប្រហែល​១​ភាគ​៥ នៃការឆ្លងសរុបរបស់ប្រទេសឥណ្ឌា សរុបចំនួន​២៩,៧៦​លាននាក់។ ចំនួនអ្នកស្លាប់មានច្រើនជាង​១១៦.០០០ នាក់។

លោក Harsh Mahajan ប្រធានក្រុមសុខភាពឯកជនមួយក្រុមបាននិយាយថា« រដ្ឋាភិបាលរបស់ខ្លួន ត្រូវតែបង្កើនការចាក់វ៉ាក់សាំង ដើម្បីឈានដល់គោលដៅចំនួន ១០ លានដូសក្នុងមួយថ្ងៃ ហើយក៏ត្រូវបញ្ចេញនូវគុណប្រយោជន៍នៃការចាក់វ៉ាក់សាំង ដើម្បីជម្នះភាពស្ទាក់ស្ទើរនៃវ៉ាក់សាំងផងដែរ»។

ទោះបីជាប្រទេសឥណ្ឌាគឺជាអ្នកផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោកក៏ដោយ តែការគ្រប់គ្រង ការប្រមូលផ្ដុំ បានតែជាង​៥​ភាគរយនៃមនុស្សពេញវ័យ ដែលមានសិទ្ធិទទួលបាន ចំនួន​៩៥០​លាននាក់ប៉ុណ្ណោះ៕

ប្រភព៖ Channel News Asia  ប្រែសម្រួល៖ នង ណារិន

Telegram