មនុស្ស​១២​នាក់បានស្លា.ប់ ដោយសារព្យុះត្រូពិក​បោកបក់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក
អន្តរជាតិ
131

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស​១២​នាក់បានស្លាប់ ដោយសារព្យុះត្រូពិច​Claudette បានបោកបក់ពាសពេញភាគអាគ្នេយ៍សហរដ្ឋអាមេរិក បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងព្យុះកំបុតត្បូងដែលបំផ្លាញផ្ទះរាប់សិបខ្នង។

យោងតាម ​​Butler County Coroner Wayne Garlock បាននិយាយថា មនុស្ស​១០​នាក់រួមទាំងកុមារ ៩ នាក់ត្រូវបានស្លាប់កាលពីថ្ងៃសៅរ៍​។

លោកបាននិយាយថា រថយន្តទាំងនេះទំនងជាត្រូវបានប៉ើងនៅលើផ្លូវ ដោយមានកុមារចំនួន​៨​នាក់ ដែលមានអាយុពី ៤ ទៅ​១៧ឆ្នាំ បានស្លាប់នៅក្នុងរថយន្ត​។

ការស្លាប់នេះបានកើតឡើង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងនៃរដ្ឋ Alabama និង Georgia នៅល្ងាចថ្ងៃសៅរ៍។​​

ការព្រមានពីព្យុះត្រូពិក​ មានឥទ្ធិពលនៅរដ្ឋ ​Carolina។ ក្រុមអ្នកព្យាករណ៍ បាននិយាយថា ឃ្លាំមើលព្យុះត្រូពិកមួយ ត្រូវបានចេញមកពីទន្លេសាន់ធេស្យាភាគខាងត្បូងរដ្ឋខារ៉ូលីណា ទៅកាន់ទន្លេតូច។

នាយកប្រតិបត្តិ លោក Michael Smith បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា«ក្មេងៗទាំង ៨ នាក់ដែលត្រូវបានស្លាប់នៅក្នុងឡាននោះ បានវិលត្រឡប់ទៅរកកន្លែងចិញ្ចឹមសត្វរបស់យុវជន ដែលគ្រប់គ្រងដោយសមាគមតម្រួតអាឡាបាម៉ា នៅក្បែរជំរុំហ៊ីលភាគឦសាននៃទីក្រុងម៉ុនហ្គូមមី។

ព្យុះនេះក៏បណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅភាគខាងជើងនៃបឹង Pontchartrain ក្នុងរដ្ឋ Louisiana និងតាមបណ្តោយឆ្នេរ Mississippi ផ្លូវលិចទឹកនិងនៅតំបន់ខ្លះជំរុញទឹកចូលក្នុងផ្ទះ។ ក្រោយមកព្យុះកំពុងបោកបក់នៅរដ្ឋ Florida Panhandleនិងនៅ​សមុទ្រអាល់ឡាបាម៉ា។​

ភ្លៀងធ្លាក់ខ្លាំងមានរហូតដល់​(38centimetres) ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់តំបន់ឆ្នេរសមុទ្រភាគនិរតីនិងខាងលិចនៃប្រទេសម៉ិកស៊ិកពេញមួយចុងសប្តាហ៍។ ក្រុមអ្នកព្យាករណ៍បានព្រមានពីសក្តានុពលនៃទឹកជំនន់និងការរអិលបាក់ដី៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram