អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅប្រទេសប្រេស៊ីល ដោយជំងឺកូវីដ១៩ បានកើនលើស ៥០០.០០០ នាក់កាលពីថ្ងៃសៅរ៍ (១៩ មិថុនា) ខណៈអ្នកជំនាញ ព្រមានថា ការផ្ទុះឡើងនៃជំងឺរាតត្បាតទី ២ នៅលើពិភពលោក អាចនឹងកាន់តែអាក្រក់ទៅ ៗ ដោយសារតែការចាក់វ៉ាក់សាំងត្រូវពន្យារពេលនិងការបដិសេធរបស់រដ្ឋាភិបាលក្នុងការមិនគាំទ្រវិធានការរក្សាគម្លាត ។
មានតែប្រជាជនប្រេស៊ីលចំនួន ១១ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង និងអ្នកជំនាញ បានព្រមានថា នៅពេលរដូវរងារមកដល់ ភាគខាងត្បូងនៃអឌ្ឍគោលខាងត្បូង និងវ៉ារ៉្យងថ្មី កំពុងរាលដាលការស្លាប់នឹងបន្តកើនឡើង ទោះបីជាការចាក់វ៉ាក់សាំងទទួលបានការពារ ក៏ដោយ។
ប្រទេសប្រេស៊ីល បាន កត់ត្រា ចំនួនអ្នកស្លាប់ ៥០០.៨០០ នាក់ ទៅចំនួន ១៧.៨៨៣.៧៥០ នាក់ ដែល ត្រូវបានបញ្ជាក់ថា មានចំនួនអ្នកស្លាប់ផ្លូវការច្រើនជាងគេនៅបន្ទាប់ពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រេ ស៊ីលមានអត្រាស្លាប់ជាមធ្យម ២.០០០ នាក់ក្នុងមួយថ្ងៃ។
ជំងឺកូវីដ១៩ បន្តធ្វើឱ្យអន្តរាយដល់បណ្តាប្រទេសនៅជុំវិញតំបន់ ជាមួយអង្គការសុខភាពអាមេរិកាំង (PAHO) រាយការណ៍ថា មានករណីថ្មីនៃជំងឺ (COVID-19) ចំនួន ១,១ លាននាក់ និង ៣១.០០០ នាក់បានស្លាប់នៅអាមេរិកកាលពីសប្តាហ៍មុន។ អង្គការនេះPAHO បានកត់សម្គាល់ការកើនឡើងនៅរដ្ឋម៉ិកស៊ិកចំនួន ៦ គឺBelize ,Guatemala, Panama និងកន្លែងខ្លះនៅCaribbean។
PAHO បានព្រមានថា ស្ថានការណ៍នៃជំងឺកូវីដ ១៩របស់កូឡុំប៊ី គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតនៅឡើយ ដោយមានគ្រែក្រុមថែទាំយ៉ាងដិតដល់បានបំពេញនៅក្នុងទីក្រុងធំៗ។ ក្រុមអ្នកជំនាញមើលឃើញចំនួនអ្នកស្លាប់នៅប្រេស៊ីល ដែលជាចំនួនខ្ពស់បំផុត នៅអាមេរិកឡាទីន ដែលកើនឡើងខ្ពស់ជាងមុន ។
លោក Gonzalo Vecina អតីតប្រធាននិយតករសុខាភិបាលប្រេស៊ីល Anvisa បានព្យាករណ៍ថា« ខ្ញុំគិតថា យើងនឹងឈានដល់ការស្លាប់ ៧០០.០០០ ឬ ៨០០.០០០ នាក់ មុនពេលយើងឃើញផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ។ យើងកំពុងជួបប្រទះការមកដល់នៃវ៉ារ្យ៉ង់ថ្មីទាំងនេះ»។
លោក Vecina បានរិះគន់ការគ្រប់គ្រងរបស់លោកប្រធានាធិបតី Jair Bolsonaro ដែលជំងឺរាតត្បាតនេះ រួមទាំងកង្វះការឆ្លើយតបរបស់ជាតិ ដែលមានការសម្របសម្រួលនិងការសង្ស័យរបស់លោក ចំពោះចាក់វ៉ាក់សាំង ការបិទខ្ទប់ និងការពាក់ម៉ាស់ ដែលលោកបានព្យាយាមបន្ធូរបន្ថយ។
ប្រជាជនប្រេស៊ីលរាប់ពាន់នាក់ បាន ធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់លោក Bolsonaro នៃជំងឺរាតត្បាត នៅក្នុងការធ្វើបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដោយបានស្តីបន្ទោសរដ្ឋបាល ចំពោះចំនួនអ្នកស្លាប់ខ្ពស់ និងបានអំពាវនាវឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង ។
លោក Raphael Guimaraes អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជីវសាស្ត្រប្រេស៊ីល Fiocruz មានប្រសាសន៍ថា ការពន្យារពេលកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេស មានប្រជាជនអាមេរិកឡាទីនច្រើនបំផុត មានន័យថា ផលប៉ះពាល់របស់វានឹងមិនត្រូវបានគិតនោះទេ រហូតដល់ខែកញ្ញា ។
នៅសប្តាហ៍នេះ ករណីថ្មីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ទៅជាង ៧ ម៉ឺននាក់ក្នុងមួយថ្ងៃ ជាមធ្យមដែលឆ្លងច្រើនជាងប្រទេសឥណ្ឌា គឺមានចំនួនច្រើនបំផុតនៅលើពិភពលោក៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន