ស្លាប់មនុស្ស៤នាក់ ក្នុងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងកងជីវពល​ នៅទីក្រុងMandalay
អន្តរជាតិ
152

អន្តរជាតិ៖ សារព័ត៌មាន Bangkokpost បានចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ាដោយរថពាសដែកបានប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារជាមួយក្រុមជីវពល ដែលបានបង្កើតថ្មីនៅក្នុងទីក្រុង Mandalayធំបំផុតទី​២​ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមពីក្រុមនិងប្រព័ន្ធផ្សព្វផ្សាយ។

របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ក្រោយមកបាននិយាយថា«ភេរវករ»ចំនួន​៤​នាក់ត្រូវបានសម្លាប់។

ក្រុមព័ត៌មានរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយធ្វើសកម្មភាពចុងក្រោយ កម្លាំងសន្តិសុខបានឆ្មក់ចូលផ្ទះមួយនៅសង្កាត់នៃ ទីក្រុងMandalay នៅព្រឹកថ្ងៃអង្គារនេះ ហើយត្រូវបានជួបជាមួយនឹងអាវុធតូចៗនិងគ្រាប់បែកដៃ។

សេចក្តីថ្លែងការណ៍បាននិយាយថា«សមាជិកសន្តិសុខមួយចំនួនបានរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅក្នុងការប្រយុទ្ធគ្នាដែលបានកើតឡើងដោយបន្ថែមថា«ភេរវករ»ចំនួន​៤​នាក់ត្រូវបានសម្លាប់ និង​៨ នាក់ត្រូវបានចាប់ខ្លួន ដោយមានមីនក្នុងដៃ គ្រាប់បែកដៃនិងអាវុធតូចៗ។

ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចនៅថ្ងៃទី១ខែកុម្ភៈ ហើយបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កងកម្លាំងសន្តិសុខ បានធ្វើការតវ៉ាប្រឆាំងនឹងច្បាប់យោធា។ ជាការឆ្លើយតបក្រុមអ្នកប្រឆាំងរដ្ឋប្រហារដែលគេស្គាល់ថា ជាកម្លាំងការពារប្រជាជន បានរីកសាយពេញប្រទេសមីយ៉ាន់ម៉ា។

កងទ័ពបានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំនិងអាកាសនៅក្នុងកន្លែងផ្សេងទៀត បន្ទាប់ពីក្រុមជីវពលបានបើកការវាយប្រហារទៅលើទាហានដោយមានមនុស្សស្លាប់និងរងរបួសទាំងសងខាង និងមនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ។

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យបញ្ឈប់លំហូរអាវុធ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យយោធាគោរពលទ្ធផល នៃការបោះឆ្នោតខែវិច្ឆិកា និងដោះលែងអ្នកជាប់ឃុំនយោបាយ រួមទាំងលោកស្រីស៊ូជីផងដែរ។

កាលពីថ្ងៃសៅរ៍ក្រសួងការបរទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ដែលខ្លួនបាននិយាយថា ផ្អែកលើការចោទប្រកាន់មួយចំហៀងនិងការស្មានមិនពិត។

យោងតាមសមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយបាននិយាយថាកងកម្លាំងសន្តិសុខបានសម្លាប់ក្រុមអ្នកតវ៉ាយ៉ាងហោចណាស់ ៨៧៣ នាក់ចាប់តាំងពីរដ្ឋប្រហារ។ របបយោធាបានជំទាស់នឹងតួលេខនោះ៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ នង ណារិន

Telegram