ពិតជាសំណាងមែន ជាងទង និង ម្នាក់ទៀតជាអ្នកនេសាទត្រី បានឈ្នះរង្វាន់ម៉ូតូZoomerX ទៀតហើយ ពីភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍
សិល្បៈកម្សាន្ត
115

នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានបានបន្តប្រគល់រង្វាន់ម៉ូតូZoomerX០២គ្រឿងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ទាំងពីរនាក់នៅថ្ងៃនេះរួមមាន៖

អ្នកឈ្នះម៉ូតូទី១៖ មានឈ្មោះ ចេង សុវណ្ណរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាជាងទង រស់នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សុវណ្ណរ៉ា ដែលជាអ្នកចូលចិត្តហូបឆេមពានអាយស៍ជាប្រចាំ បានរៀបរាប់ប្រាប់ថា ជាទម្លាប់គាត់តែងតែហូបឆេមពានអាយស៍០១កំប៉ុងៗ ពេលថ្ងៃត្រង់ គឺនៅពេលដែលគាត់សម្រាកពីការច្នៃម៉ូដគ្រឿងអល័ង្កាឱ្យភ្ញៀវ ហើយថ្ងៃត្រូវរង្វាន់ម៉ូតូនោះគឺគាត់ហាក់ដូចមានអារម្មណ៍ល្អប្លែក មិនដឹងថាជាហេតុអ្វី ពេលនោះគាត់ក៏នឹកឃើញគាស់ឆេមពានអាយស៍ដែលទើបទិញមកហូប ស្រាប់តែឃើញរូបម៉ូតូតែម្តង គាត់សប្បាយចិត្តជាខ្លាំង ក៏ទៅប្រាប់ម្តាយនិងបងប្អូនផ្អើលនាំគ្នាមើលក្រវិលកំប៉ុងឈូរឆពេញ។

អ្នកឈ្នះម៉ូតូទី២៖ មានឈ្មោះ គាត វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរនេសាទត្រី រស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វីរៈ បានរៀបរាប់ប្រាប់ថា ថ្ងៃនោះបន្ទាប់ពីធ្វើដំណើរត្រឡប់ពីនេសាទត្រីវិញគាត់បានទិញឆេមពានអាយស៍ចំនួន០២កំប៉ុងមកទុកហូប ដំបូងពេលគាស់ហូបកំប៉ុងទី១ឃើញអរគុណ ដល់ពេលហូបកំប៉ុងទី២ស្រាប់តែត្រូវរង្វាន់ម៉ូតូZoomerXនេះតែម្តង គាត់ត្រេកអរយ៉ាងខ្លាំង ក៏រកលេខទូរស័ព្ទទាក់ទងទៅក្រុមហ៊ុន ហើយតំណាងក្រុមហ៊ុនបញ្ជាក់ថាពិតជាត្រូវរង្វាន់ម៉ូតូពីឆេមពានប្រាកដមែន។

ចំណែកឯអ្នកលក់ឆេមពានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXទាំង០២នាក់ខាងលើ ក៏ទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ម្នាក់ៗចំនួន៥០កេសផងដែរ នោះគឺ មានឈ្មោះ លាង មេងស៊្រី ជាអ្នកលក់ភេសជ្ជៈឆេមពាននៅភូមិស្វាយកណ្តាល និង លាកពូ គាត កាត់ ជាអ្នកលក់ភេសជ្ជៈឆេមពាន នៅភូមិក្បាលតោល ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក វ៉ាន់ រតនា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ទាំងពីរនាក់នៅពេលនេះ ហើយបន្ថែមថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ ហើយអតិថិជនឆេមពានយិនស៊ិន និង ឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ និង ជូនពរឱ្យអតិថិជនឆេមពានមានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ZoomerXដ៏ច្រើនសន្ធឹកសន្ធាប់ ៕