ពិតជាចិត្តបុណ្យមែន លោកឧកញ៉ាឆេង ប៉េងគុណហៅលោកគ្រូមហាជ័យបានប្រមូលថវិកាពីពុទ្ធបូជានិងអាទិទេពបូជាជូនអ្នកម្តាយសម្រាប់បរិច្ចាកទានបន្ត
សិល្បៈកម្សាន្ត
1.37K

ទឹកចិត្តដ៏ជ្រះថ្លារបស់សម្បុរសជនដែលបានចូលបច្ច័យនៅក្នុងហិបពុទ្ធបូជា និងអាទិទេពបូជាតាមរយៈលោកឧកញ៉ាឆេង ប៉េងគុណហៅលោកគ្រូមហាជ័យនៅទីអស្សណរបស់លោក ពេលនេះបានប្រគល់ជូនអ្នកម្តាយបង្កើតរបស់លោកគ្រូ យកទៅបរិច្ចាទានបន្តតាមតម្រូវការ ។លោកគ្រូមហាជ័យបានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ចឹងសុំអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ផ្អាកការមកអុជធូបនៅទីសក្ការៈជាបណ្តោះអាសន្នសិន ។

ចំពោះថវិកាដែលបានមកពីពុទ្ធបរិស័ទមកអុចធូបនៅទីសក្ការៈអាទិទេពបូជាលោកគ្រូសូមជូនទៅអ្នកម្តាយទាំងអស់ ហើយសូមផលបុណ្យទាំងអស់បានទៅដល់ពុទ្ធបរិស័ទទាំងអស់ស្មើរៗគ្នា សូមទស្សបារមីស័កសិទ្ធជួយតាមថែរក្សាប្រជាពលរដ្ឋយើងទាំងអស់ជៀសផុតពីជំងឺកាចសាហាវទាំងពួង ។



Telegram