ថៃ រាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះថា មានករណីឆ្លងខ្ពស់ថ្មីចំនួន២១.៣៧៩ ករណី និងស្លា.ប់ ចំនួន១៩១ នាក់
អន្តរជាតិ
136

អន្តរជាតិ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មី ចំនួន ១៩១ នាក់ និងករណីថ្មីចំនួន ២១.៣៧៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ដោយមានករណីចំនួន ២០.៨៩៥ នៅក្នុងប្រជាជនទូទៅ និង ៤៨៤ នាក់ក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ ក្នុងនោះ អ្នកជាសះស្បើយចំនួន ២២.១៧២ នាក់ ។

ក្នុងនោះកាលពីម្សិលមិញ ករណីខ្ពស់ប្រចាំថ្ងៃនៃករណី ឆ្លងCovid-19 មានចំនួន ២០.៩២០នាក់ នៅថ្ងៃព្រហស្បតិ៍ ហើយចំនួនខ្ពស់បំផុតនៃការស្លាប់ប្រចាំថ្ងៃថ្មីចំនួន១៨៨នាក់ ។

គួរបញ្ជាក់ថា ចាប់តាំងពីជំងឺរាតត្បាត ប្រទេសថៃមានករណីសរុប ចំនួន ៧១៤.៦៨៤ នាក់ និង៤៩៥.៩០៤ នាក់បានជាសះស្បើយ ក្នុងនោះមានអ្នកស្លាប់៥.៨៥៤ នាក់៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram