អាមេរិកចាប់ខ្លួន​ជនជាតិមីយ៉ាន់ម៉ាពីរនាក់ ពីបទប៉ុនប៉ងសម្លា.ប់បេសកជនអង្គការសហប្រជាជាតិ ប្រឆាំងរបបយោធាភូមា
អន្តរជាតិ
200

អន្តរជាតិ៖ ក្រុមរដ្ឋអាជ្ញាអាមេរិក បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចោទប្រកាន់ជនជាតិមីយ៉ាន់ម៉ាពីរនាក់ក្នុងផែនការ សម្លាប់ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិប្រចាំប្រទេស គឺលោក Kyaw Moe Tun ដែលជាអ្នកគាំទ្រយ៉ាងសកម្មចំពោះចលនាប្រជាធិបតេយ្យ ដែលបានបដិសេធបញ្ជាយោធា​ឲ្យ​ចុះចេញពីតំណែង​។

សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីបាននិយាយថា នៅក្នុងការសមគំនិត ដែលត្រូវបានលាក់បាំង ដោយក្រុមអ្នកស៊ើបអង្កេតអាមេរិក ជនជាតិមីយ៉ាន់ម៉ា​ទាំងពីរ បាននិយាយអំពីការជួលអ្នកស្លាប់ដែលនឹងបង្ខំឱ្យលោក Kyaw Moe Tun ចុះចេញពីតំណែងឬប្រសិនបើលោកមិនព្រម គឺសម្លាប់គាត់។

លោកស្រី Audrey Strauss មេធាវីអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក បាននិយាយថា អ្នកទាំងពីរនាក់នេះបានរៀបចំផែនការធ្វើឱ្យរបួសឬសម្លាប់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ នៅក្នុងផែនការវាយប្រហារទៅលើមន្ត្រីការបរទេសម្នាក់ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីអាមេរិក។

ជនសង្ស័យឈ្មោះ Phyo Hein Htut អាយុ ២៨ ឆ្នាំ និង Ye Hein Zaw អាយុ ២០ ឆ្នាំ កំពុងត្រូវបានចោទប្រកាន់ នៅក្នុងតុលាការសហព័ន្ធមួយនៅទីក្រុងវេសឆេស្ទឺរ ​ពួកគេអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់​៥ ឆ្នាំ៕

ប្រភព៖ Channel News Asia

Telegram