ចិនដាក់ទោសមន្ត្រីរាប់សិបនាក់ ចំពោះការធ្វេសប្រហែសនិងដោះស្រាយ ដែលធ្វើឲ្យផ្ទុះឡើងវិញនៃជំងឺកូវីដ១៩«ដែលតា»
អន្តរជាតិ
136

អន្តរជាតិ៖ ប្រទេសចិន បានដាក់ទណ្ឌកម្មមន្រ្តីជាច្រើន ដែលបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កឱ្យមានការឆ្លងរោគជិត ៩០០ ករណីនៅទូទាំងប្រទេស ក្នុងរយៈពេលតិចជាងមួយខែ ដែលជាការងើបឡើងវិញដែលធ្វើឱ្យមានភាពស្មុគស្មាញដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការការពារមេរោគមួយនេះ។

សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងយ៉ាងចូវ ភាគខាងកើតប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥រូប ចំពោះការធ្វើតេស្តទ្រង់ទ្រាយធំដោយមិនត្រឹមត្រូវ ដែលពួកគេនិយាយថា អនុញ្ញាតឱ្យវីរុសបន្តរីករាលដាល។ ទីក្រុងនេះបានវ៉ាដាច់ទីក្រុងណានជីង ដែលជាប់គ្នា នៃការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា បានចាប់ផ្តើមជាចំណុចក្តៅបំផុតនៅក្នុងប្រទេសចិន ដោយមានករណីឆ្លងចំនួន ៣០៨ ករណីត្រូវបានរាយការណ៍គិតត្រឹមថ្ងៃច័ន្ទម្សិលមិញ។ អ្នកជំងឺ ៦ នាក់មានភាពធ្ងន់ធ្ងរ ហើយប្រសិនបើមានអ្នកស្លាប់ វានឹងក្លាយជាករណី ស្លាប់ ដោយវីរុសនេះ ដំបូងរបស់ចិនក្នុងរយៈពេលជាង ៦ ខែ។

មន្រ្តីជាង ៣០នាក់ នៅទូទាំងប្រទេស រាប់ចាប់ពីចៅហ្វាយក្រុងនិងប្រធានសុខាភិបាលក្នុងតំបន់ រហូតដល់ប្រធានមន្ទីរពេទ្យនិងព្រលានយន្តហោះ ត្រូវបានផ្តន្ទាទោសចំពោះការធ្វេសប្រហែសនិងការដោះស្រាយការផ្ទុះឡើងក្នុងតំបន់មិនមានប្រសិទ្ធភាព ។

ប្រទេសចិន កំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺ Covid ចាប់តាំងពី លេចចេញដំបូងនៅកណ្តាលទីក្រុងវូហានប្រទេសចិន នៅចុងឆ្នាំ ២០១៩ ។ ថ្វីត្បិតតែប្រជាជនភាគច្រើនរបស់ប្រទេសចិន ត្រូវបានចាក់វ៉ាក់សាំងក៏ដោយ ក៏អាជ្ញាធរមិនមានឱកាសពឹងផ្អែកលើការចាក់ថ្នាំបង្ការនេះដែរ ហើយផ្ទុយទៅវិញ មិនមានលទ្ធភាពគ្របគ្រង់ របស់ពួកគេ និងកំណត់គោលដៅបិទខ្ទប់ ដើម្បីកាត់ផ្តាច់ វីរុស ៕

ប្រភព៖​  Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram