នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានបន្តប្រគល់រង្វាន់ម៉ូតូZoomerX ០១គ្រឿងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់ នៅខណ្ឌកំបូល។
អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពីឆេមពានអាយស៍នៅថ្ងៃនេះ មានឈ្មោះ យ៉ាន ទី ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាសន្តិសុខយាមរោងចក្រ រស់នៅភូមិ-សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ បងប្រុស យ៉ាន ទី បានរៀបរាប់ថា គាត់តែងតែទិញឆេមពានអាយស៍ហូបរៀងរាល់ថ្ងៃដើម្បីបំបាត់ងងុយផង និងប៉ូវកម្លាំងផងដែរ។ តែនៅថ្ងៃត្រូវរង្វាន់នោះជាថ្ងៃឈប់សម្រាកការងារ គាត់ក៏ឆ្លៀតជួសជុលផ្ទះខ្លះៗ ពេលស្រេកទឹកក៏បានទៅទិញឆេមពានអាយស៍០១កំប៉ុងមកហូប គ្រាន់តែដើរដល់ផ្ទះគាស់ក្រវិលកំប៉ុងមកឃើញរូបម៉ូតូតែម្តង គាត់សប្បាយចិត្តជាខ្លាំងក៏ស្រែកប្រាប់ប្រពន្ធនិងកូនផ្អើលនាំគ្នាមួយផ្ទះដើរទៅប្រាប់អ្នកលក់វិញ ទើបអ្នកលក់ជួយទាក់ទងទៅក្រុមហ៊ុនដើម្បីបើករង្វាន់តែម្តង។
ចំណែកឯអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXខាងលើ ក៏ទទួលបានកាដូលើកទឹកចិត្តជា ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរនោះ គឺប្អូនស្រី ដាណែត ជាអ្នកលក់ភេសជ្ជៈក្នុងភូមិ-សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ម៉ី ដារ៉ា បានអបអរដល់អ្នកឈ្នះរង្វាន់ធំនៅពេលនេះ ហើយបន្ថែមថា សំណាងគឺមានពិត ហើយមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ អតិថិជនឆេមពាន យិនស៊ិននិងឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និង រង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៊ិននិងឆេមពានអាយស៍ និងជូនពរឱ្យអតិថិជនឆេមពានទាំងអស់មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។
ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ដ៏ច្រើនសន្ធឹកសន្ធាប់ ៕



