កម្រិតទឹកភ្លៀងមិនធ្លាប់មាន វាយប្រហារភាគខាងលិចប្រទេសជប៉ុន ដោយបង្ខំជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញជាបន្ទាន់​
អន្តរជាតិ
149

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានគេជម្រុញឱ្យជម្លៀសខ្លួនចេញនៅថ្ងៃសុក្រនេះ ខណៈកម្រិតទឹកភ្លៀងដែលមិនធ្លាប់មានពីមុនមក បានវាយប្រហារភាគខាងលិចប្រទេសជប៉ុន ដែលបង្កើនហានិភ័យនៃទឹកជំនន់និងការបាក់ដី។

សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ថា ជំនន់ទឹកភ្លៀងត្រូវបានព្យាករណ៍ថានឹងបន្តអស់រយៈពេលជាច្រើនថ្ងៃនៅទូទាំងប្រទេស ចាប់ពីតំបន់Tohokuភាគខាងជើងរហូតដល់ទីក្រុងឃ្យូស៊ូនៅភាគខាងត្បូងនៃប្រទេស។

មន្រ្តីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានប្រាប់សន្និសីទសារព័ត៌មានគ្រាអាសន្នដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ NHK ថា«មានលទ្ធភាពដែលគ្រោះមហន្តរាយធ្ងន់ធ្ងរនឹងកើតឡើង»​នៅប៉ុន្មានថ្ងៃខាងមុខនេះ។

​ភ្លៀងធ្លាក់ខ្លាំងបំផុតគឺស្ថិតនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាជាកន្លែងដែលមានការបញ្ជាឱ្យជម្លៀសប្រជាជនចេញ ដោយមិនចាំបាច់បង្ខំមនុស្សយ៉ាងតិច​៦៩.៥០០ នាក់ ហើយការជូនដំណឹងអំពីគ្រោះទឹកជំនន់ខាងលើបានប្រកាស។

នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា«យើងបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងពិសេសនេះគឺជាកម្រិតនៃភ្លៀងធ្លាក់ខ្លាំងដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក»​នេះបើតាមទីភ្នាក់ងារ JMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram