ក្រុមតាលីបង់ ប្រកាសចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ខណៈប្រធានាធិបតី បានភៀសខ្លួនពីទីក្រុងកាប៊ុល
អន្តរជាតិ
146

កាប៊ុល៖ ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស និងបានទទួលស្គាល់ថា ក្រុមសកម្មប្រយុទ្ធនេះបានឈ្នះសង្គ្រាមរយៈពេល ២០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ការដួលរលំរដ្ឋាភិបាលយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធបានចូលកាន់កាប់វិមានប្រធានាធិបតីនៅយប់ថ្ងៃអាទិត្យ បង្កឱ្យមានការភ័យខ្លាចនិងភ័យស្លន់ស្លោនៅក្នុងរដ្ឋធានី។

មនុស្សរាប់ពាន់នាក់នៅថ្ងៃច័ន្ទនេះបានព្យាយាមរត់គេចពីទីក្រុងកាប៊ុល ដែលមានការភ័យខ្លាចនៃការគ្រប់គ្រងរដ្ឋអ៊ីស្លាមរបស់តាលីបង់ ដោយមានភាពច្របូកច្របល់នៅពេលហ្វូងមនុស្សប្រមូលផ្តុំគ្នានៅឯព្រលានយន្តហោះ។

លោកហ្គានីបានរត់គេចខ្លួនកាលពីថ្ងៃអាទិត្យខណៈដែលក្រុមបះបោរបានឡោមព័ទ្ធទីក្រុងកាប៊ុល ដោយក្រុមតាលីបង់បានដណ្តើមបានជ័យជម្នះយោធាទូទាំងប្រទេស ដែលបានឃើញទីក្រុងទាំងអស់ធ្លាក់មកលើពួកគេក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។

កងកម្លាំងរដ្ឋាភិបាលបានដួលរលំដោយគ្មានការគាំទ្រពីយោធាអាមេរិក ដែលបានចូលលុកលុយក្នុងឆ្នាំ ២០០១ បន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា និងផ្តួលរំលំក្រុមតាលីបង់ដោយសារគាំទ្រក្រុមអាល់កៃដា។

ទីបំផុតសហរដ្ឋអាមេរិកបរាជ័យក្នុងការកសាងរដ្ឋាភិបាលប្រជាធិបតេយ្យដែលមានសមត្ថភាពទប់ទល់នឹងពួកតាលីបង់ ទោះបីជាបានចំណាយប្រាក់រាប់ពាន់លានដុល្លារនិងផ្តល់ជំនួយយោធាពីរទសវត្សរ៍ក៏ដោយ។

ប្រធានាធិបតីចូបៃដិនបានប្តេជ្ញាដកកងទ័ពអាមេរិកទាំងអស់នៅចុងខែនេះ ដោយទទូចថា គ្មានជំរើសទេ ហើយលោកនឹងមិន« ឆ្លងកាត់សង្គ្រាមនេះ» ទៅប្រធានាធិបតីផ្សេងទៀតឡើយ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង​ ណារិន

Telegram