រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ បាតុករដែលត្រូវបានបាញ់សម្លាប់កើនឡើង​ដល់​២៣១​នាក់ តាំង​ពី​រដ្ឋប្រហារ​១​កុម្ភៈ ខណៈអ្នកកាសែត១៨នាក់ត្រូវបានចាប់ឃុំខ្លួន
អន្តរជាតិ
204

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ១១ នាក់ ត្រូវបានសម្លាប់នៅថ្ងៃសុក្រម្សិលមិញ ដោយកងកម្លាំងសន្តិសុខយោធានៅក្នុងរដ្ឋ Shan ភាគខាងត្បូងយ៉ាំងហ្គោននិង និង ម៉ាន់ដាឡាយ។ ការបង្ហូរឈាមនេះធ្វើឲ្យតួលេខអ្នកស្លាប់ទូទាំងប្រទេស កើនឡើងដល់២៣១នាក់ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១ កុម្ភៈ។​ ចំនួន​ដ៏​ច្រើន​នេះ ត្រូវ បាន គេ គិត ថា នឹង កើន ឡើង ថែម ទៀត ពី ព្រោះមាន អ្នក របួស ធ្ងន់ ជា ច្រើន នៅ ក្នុង ការ បង្ក្រាប ដោយ ហិង្សារបស់ របប យោធា លើ បាតុករ ដោយ សន្តិវិធី។


តំបន់ Aungbanភាគខាង​ត្បូង​រដ្ឋ សាន ហោច​ណាស់​មនុស្ស​៨​នាក់ ត្រូវ​បាន​បាញ់​ស្លាប់ នៅ​ពេល​​ទាហាន និង ប៉ូលិស​បាញ់ គ្រាប់​ពិត​​​​លើ​ហ្វូង​តវ៉ា​មួយ​ក្រុមប្រឆាំង នឹង រដ្ឋ​ប្រហារ។ អ្នក​តវ៉ា​ជា​ច្រើន បាន​របួស​ធ្ងន់​ធ្ងរ ក្នុង​ការ​បាញ់​ប្រហារ​នោះ។

យោងតាមប្រភពក្នុងស្រុកថា ការផ្ទុះអាវុធបានកើតឡើង ប្រហែលជាម៉ោង៩ព្រឹក និងបន្តរហូត ដល់ ល្ងាច។ ក្រុម ប៉ូលិសស ដែល ស្លៀក ពាក់ ស៊ីវិល ស្ថិត ក្នុង ចំណោម កម្លាំង សន្តិសុខ បាន បាញ់ ទៅ លើ ហ្វូង តវ៉ា។ បុរស ម្នាក់ ត្រូវ បាន បាញ់ ចំ ក្បាល ត្រូវ បាន ទាញ ចេញ ដោយ ទាហាន និង ប៉ូលិស មុន ពេល គេ ស្គាល់ អត្ត សញ្ញាណ។ អ្នក តវា ប្រហែល ជា ២០ នាក់ ត្រូវបាន ចាប់ ខ្លួន និង ជា ច្រើន នាក់ របួស។

នៅ រដ្ឋហ្គាយ៉ា ឆ្មប និងអ្នក តវ៉ា អាយុ ៤៧ ឆ្នាំ ឈ្មោះ U Shan Pu ត្រូវ បាន បាញ់ចំ ដោយ គ្រាប់ ពិត នៅ ក្នុង ការ បង្ក្រាប ហិង្សា ហើយ ប្រហែល ជា ម៉ោង ២ រសៀល ក៏ បាន ស្លាប់។ ក្នុង ការ បង្ក្រាប នោះ អ្នក តវ៉ា ជា ច្រើន នាក់ ត្រូវ បាន ចាប់ ខ្លួន។

បុរស អាយុ ២៧ ឆ្នាំ ឈ្មោះ Aung Ko Ko Khant មក ពី តំបន់ Myingyan ក្នុង ទី ក្រុង ម៉ាន់ដាឡាយ ក៏ បាន ស្លាប់ នៅ ព្រឹក ថ្ងៃ សុក្រ បន្ទាប់ ពី គាត់ ត្រូវ ប៉ូលិស បាញ់ ចំ មុខ នៅ ក្នុង ការ បង្ក្រាបកាល ពី ថ្ងៃ ទី ១៥ ខែ មីនា។ ពេល នោះអ្នក តវ៉ា ៦ នាក់ មាន ទាំង ក្មេង ជំទង់ ៤ នាក់ ត្រូវ បាន សម្លាប់ និង របួស ជា ច្រើន នាក់។

នៅ ទី ក្រុងយ៉ាំង ហ្គោន ដែល ជា កន្លែង មាន អ្នក ស្លាប់ ច្រើន ជាង គេ ចាប់ តាំង ពី រដ្ឋ ប្រហារ ១ កុម្ភៈ អ្នក តវ៉ា ក្មេង ៗ ចេញ តវ៉ា ពេញ ផ្លូវ កាល ពី ថ្ងៃ សុក្រ ម្សិល មិញ។

ប៉ូលិស និង ទាហាន ថែម ទាំង ទម្លុះ ចូល ទៅ ក្នុង ផ្ទះតាម ភូមិ នៅ តំបន់ South Dagon នៅ ពេល ល្ងាច។ តាម របាយការណ៍ ក្នុង ស្រុក ថា ហោច ណាស់ អ្នក ភូមិ ២ នាក់ ត្រូវ បាន បាញ់ ស្លាប់។ ម្នាក់ ស្លាប់ នៅ កន្លែង បន្ទាប់ ពី បាញ់ចំ ក្បាល។ យ៉ាងណាមិញ អ្នកកាសែតពីរនាក់ទៀតត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ (១៩ មីនា) ។

សារព័ត៌មាន Mizzima បានរាយការណ៍ថា អតីតអ្នកយកព័ត៌មានម្នាក់របស់ខ្លួនគឺលោក Than Htike Aung និងលោក Aung Thura អ្នកកាសែត BBC’s Burmese-language service ត្រូវបានចាប់ខ្លួន ដោយបុរស ដូចជាភ្នាក់ងារសន្តិសុខនៅ រដ្ឋធានីណៃយ៉ាង ដែលធ្វើឲ្យ ចំនួនអ្នកយកព័ត៌មានដែលត្រូវបានឃុំខ្លួនកើនដល់ ១៨ នាក់គិតត្រឹមថ្ងៃទី ១៩ ខែមីនា។

គួរបញ្ជាក់ថា ឯក អគ្គរដ្ឋទូត អន្តរជាតិ ជា ច្រើន នាក់ ប្រចាំ នៅ ប្រទេស មីយ៉ាន់ម៉ា បាន និយាយ ក្នុង សេចក្តី ថ្លែង ការណ៍ រួម គ្នា មួយ ថា ហិង្សា ឃោឃៅ ប្រឆាំង នឹង ជន ស៊ីវិល ដោយ កម្លាំង សន្តិសុខ នៅ Hlaing Tharyar និង កន្លែង ផ្សេង ៗ ទៀត ក្នុង ប្រទេស មីយ៉ាន់ម៉ា ជា រឿយ ៗ ស្ថិត ស្ថិត ក្រោម ភាព ងងិត គឺ ជា អសីលធម៌ និង មិន អាច ប្រកែក បាន។

សេចក្តី ថ្លែងការណ៍ លើក ឡើង ថា ៖«យើង សូម អំពាវ នាវ ដល់ យោធា មីយ៉ាន់ ម៉ា ឲ្យ បញ្ឈប់ រាល់ អំពើ ហិង្សា ប្រឆាំង នឹង ប្រជា ជន មីយ៉ាន់ម៉ា ដោះ លែង អ្នក ជាប់ ឃុំ លើក លែង ច្បាប់ អាជ្ញាសឹក និង បញ្ឈប់ ភាព អាសន្ន ទូទាំង ប្រទេស ដកបំរាមរឹត ត្បិត ទូរគមនាគមន៍ និង ស្តារ រដ្ឋាភិបាល ជាប់ ឆ្នោត ដោយ លទ្ធិ ប្រជា ធិបតេយ្យ»៕ ប្រភព៖ channelnewsasia


Telegram