ថៃរាយការណ៍ ចំនួនអ្នកស្លាប់ដោយសារកូវីដ ប្រចាំថ្ងៃ ២៤២ នាក់បន្ថែមទៀត និងឆ្លងថ្មីចំនួន ១៧.៤៩១ នាក់
អន្តរជាតិ
382

ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃច័ន្ទនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ២៤២ នាក់បន្ថែមទៀត និងករណីថ្មីចំនួន ១៧.៤៩១ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

មានករណីចំនួន ១៧.០៩៣នាក់ នៅក្នុងប្រជាជនទូទៅ និង ៣៩៨នាក់ ក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺកូវីដ ១៩ ចំនួន ២២.១៣៤ នាក់ត្រូវបានព្យាបាលជាសះស្បើយ ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅជុំវិញពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើមមានអ្នកជំងឺកូវីដ ១៩ ចំនួន ១.០៣៧.៩២៣ នាក់ ដែលក្នុងនោះមាន ៨៣៤.៣៤៤ នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១.០៦៦.៧៨៦ ករណី ក្នុងនោះ ៨៦១.៩៨៩ នាក់បានជាសះស្បើយ និងអ្នកស្លាប់៩.៥៦២ នាក់៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram