វៀតណាម បញ្ជាឱ្យធ្វើតេស្តរកមេរោគកូវីដ លើប្រជាជន​រាប់លាននាក់នៅទីក្រុងហូជីមិញ
អន្តរជាតិ
430

ប្រទេសវៀតណាម៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាឱ្យធ្វើតេស្តរកមេរោគកូវីដ -១៩ នៅទីក្រុងហូជីមិញទាំងអស់ បន្ទាប់ពីរដ្ឋាភិបាល បានបញ្ជូនយោធាទៅចែកចាយស្បៀងអាហារ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសនេះ ចំពេលមានវិធានការថ្មីដើម្បីទប់ស្កាត់ការផ្ទុះឡើងកាន់តែអាក្រក់ទៅ​ៗ​។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

​ នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីហ្វូងមនុស្សដែលកំពុងសម្រុកទៅ​ផ្សារទិញម្ហូបអាហារ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ការហាមឃាត់ការទិញទំនិញ ត្រូវបានកំណត់ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃទី ៦ ខែកញ្ញា។

លោក Vo Minh Luong អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា យោធានឹងធ្វើការជាមួយអ្នកស្ម័គ្រចិត្តអតីតយុទ្ធជននិងសហជីពមួយចំនួន ដើម្បីផ្តល់ស្បៀងអាហារដល់គ្រួសាររងគ្រោះ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងមេរោគកូវីដ -១៩ ដ៏អាក្រក់បំផុតរបស់ខ្លួន ជាមួយនឹងកំណត់ត្រាថ្មីចំនួន ១១.២៩៩ ករណីថ្មី ក្នុងប្រទេស កាលពីថ្ងៃសៅរ៍។ ទីក្រុងហូជីមិញគឺជាចំណុចកណ្តាលរបស់ប្រទេស ដែលមានអ្នកជម្ងឺក្នុងស្រុកជាង ១៧១.០០០ នាក់ក្នុងចំណោមករណីក្នុងស្រុក ចំនួន ៣៣២.៦២៦ករណី​ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ដែលជាការចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺឆ្លងចុងក្រោយបំផុត ទីក្រុងនេះ បា​នកត់ត្រា ៨០% នៃការស្លាប់ដោយសារ​Covid-19​។

អាជ្ញាធរមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាវិធានការណ៍ប្រឆាំងមេរោគដ៏តឹងរ៉ឹងជាច្រើនខែនៅតែមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ និងមានគោលបំណងកាត់បន្ថយចលនារបស់ប្រជាជនទីក្រុងហូជីមិញ ពួកគេត្រូវបានគេដាក់កំហិតមិនឱ្យចាកចេញពីផ្ទះហើយអាចធ្វើដូច្នេះបានសម្រាប់តែហេតុផលសំខាន់ៗដូចជាការទទួលបានអាហារការស្វែងរកការព្យាបាលឬទៅកន្លែងធ្វើការដែលរដ្ឋាភិបាលបានយល់ព្រម៕

ប្រភព៖ Bangkok Post  ប្រែសម្រួល៖ នង ណារិន

Telegram