ផ្ទុះលាន់រញ្ជួយដី! អ៊ីស្រាអែល បើកការវាយលុកលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយគ្រាប់ផ្លោង
អន្តរជាតិ
351

អន្តរជាតិ៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងតំបន់ហ្គាហ្សាកាលពីថ្ងៃច័ន្ទ កងទ័ពនិងប្រភពមួយនៅខាងក្នុងតំបន់នោះបាននិយាយថា បន្ទាប់ពីគ្រាប់កាំភ្លើងដែលផ្ទុះចេញពីតំបន់នោះបានចាប់ផ្តើមឆេះនៅភាគខាងត្បូងប្រទេស។

ការកើនឡើងនៃភាពតានតឹងចុងក្រោយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នានៅចុងសប្តាហ៍ ដែលមនុស្សរាប់សិបនាក់បានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយដោយមិនបញ្ចេញឈ្មោះថាគ្មានការស្លាប់និងរបួសនៅក្នុងការវាយឆ្មក់លើទីក្រុងហ្គាហ្សា​នៅភាគខាងត្បូងនិង​នៅភាគខាងជើងទេ ប៉ុន្តែពួកគេបានបង្កការខូចខាតសម្ភារៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា យន្តហោះចម្បាំងបានវាយប្រហារ« កន្លែងផលិតអាវុធហាម៉ាសនៅខាន់យូនីសក៏ដូចជាច្រកចូលរូងក្រោមដីភេរវកម្មនៅចាបាលី»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា« ទីតាំងបាញ់បង្ហោះរ៉ុក្កែតក្រោមដីរបស់ហាម៉ាស​ ដែលមានទីតាំងស្ថិតនៅជាប់នឹងលំនៅដ្ឋានស៊ីវិលនិងសាលារៀនមួយក្នុងទីក្រុង Shejaiya ក៏ត្រូវបានវាយប្រហារផងដែរ ដោយនិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងក្រុមហាម៉ាសដែលបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីអ៊ីស្រាអែល»។

គួរបញ្ជាក់ថា អ៊ីស្រាអែលតែងតែឆ្លើយតបទៅនឹងការបាញ់ផ្លោងដោយការវាយប្រហារតាមអាកាស រួមទាំងបន្ទាប់ពីឧបករណ៍បែបនេះត្រូវបានប្រើនៅថ្ងៃទី ៦ ខែសីហា។

ការកើនឡើងនេះបានកើតឡើងយ៉ាងពិតប្រាកដបីខែចាប់តាំងពីអ៊ីស្រាអែលនិងហាម៉ាសឈានដល់បទឈប់បាញ់បន្ទាប់ពីការប្រយុទ្ធគ្នាដ៏សាហាវបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ។ ជាង ១១ ថ្ងៃនៅក្នុងខែឧសភា អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សា ដោយការវាយប្រហារតាមអាកាសដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុកក្កែតដែលបាញ់ចេញពីតំបន់ព័ទ្ធជុំវិញ។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២៦០ នាក់រួមទាំងយុទ្ធជនផងដែរខណៈដែលគ្រាប់កាំភ្លើងដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីនោះបានសម្លាប់មនុស្ស ១៣ នាក់នៅអ៊ីស្រាអែលរួមទាំងទាហានម្នាក់ផងដែរ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram