អន្តរជាតិ៖ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ និយាយថា ក្រុមអ៊ិស្លាមនិយម នឹងបង្ក្រាបការវាយប្រហាររបស់រដ្ឋអ៊ីស្លាម ហើយរំពឹងថាពួកគេនឹងបញ្ចប់ នៅពេលដែលកងកម្លាំងបរទេសចាកចេញពីប្រទេស។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់ AFP នៅក្នុងបទសម្ភាសន៍ចុងសប្តាហ៍ថា« យើងសង្ឃឹមថា ជនជាតិអាហ្វហ្គានីស្ថានទាំងនោះ ដែលទទួលឥទ្ធិពលពី IS នឹងបោះបង់ប្រតិបត្តិការរបស់ខ្លួន ដោយមើលឃើញការបង្កើតរដ្ឋាភិបាលអ៊ីស្លាមដោយគ្មានជនបរទេស»។លោកបានបន្ថែមថា«ប្រសិនបើពួកគេបង្កើតស្ថានភាព សម្រាប់សង្គ្រាម ហើយបន្តប្រតិបត្តិការរបស់ពួកគេ រដ្ឋាភិបាលអ៊ីស្លាម…យើងនឹងដោះស្រាយជាមួយពួកគេ»។

ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏សាហាវមួយដែលអះអាងដោយក្រុម IS នៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សជាច្រើន ដែលសង្ឃឹមរត់ចេញពីប្រទេសនេះ ព្រមទាំងកងទ័ពម៉ារីនអាមេរិកចំនួន១៣នាក់។
មន្ទីរប៉ង់តាហ្គោន បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃអាទិត្យប្រឆាំងនឹងយានយន្តមួយដែលគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុលដែលមានទំនាក់ទំនងជាមួយ IS ។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានមានប្រសាសន៍ថា«គ្មានការអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការបែបនេះទេ…ឯករាជ្យរបស់យើងត្រូវតែគោរព»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុងកាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង៕
ប្រភព៖ channelnewsasia ប្រែសម្រួល៖ នង ណារិន
