ព្រះសង្ឃ៧អង្គ កំពុងPartyក្នុងកុដិ ត្រូវអាជ្ញាធរថៃព័ទ្ធចាប់ខ្លួនបញ្ជូនដាក់គុក
អន្តរជាតិ
507

ប្រទេសថៃ៖ អាជ្ញាធរថៃ ឃាត់ខ្លួន​ព្រះសង្ឃចំនួន​៧​អង្គ ក្រោយ បានរកឃើញបានប្រមូលផ្តុំគ្នា ធ្វើពិធីជប់លៀងនៅព្រះវិហារក្នុងវត្តមួយ កាលពីយប់ថ្ងៃអាទិត្យ ដែលក្នុងនោះមានព្រះសង្ឃចំនួន​៤ អង្គត្រូវបានចាប់់់់់សឹក ដោយ​ត្រូវបានពិន័យនិងផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទរំលោភលើការច្បាប់រឹតត្បិត Covid-19​។

សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះថា ការចុះបង្រ្កាបនេះបានធ្វើឡើង បន្ទាប់ទទួលបានតាមពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថា មានព្រះសង្ឃបានប្រមូលផ្តុំធ្វើពិធីជប់លៀងផឹកស៊ី នៅវត្តប៉ានសៅ ក្នុងស្រុកមឿង​ ខេត្តឈៀងម៉ៃ។​

កាលពីថ្ងៃច័ន្ទ ព្រះសង្ឃទាំង​៧ អង្គត្រូវបាន តុលាការឈៀងម៉ៃ ចោទប្រកាន់​ពីបទរំលោភច្បាប់គ្រប់គ្រងជំងឺនិងក្រឹត្យគ្រាអាសន្នស្តីពីកូវីដ​១៩​។​ តុលាការបានផ្តន្ទាទោស ជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ១៥ ថ្ងៃ ដោយព្យួរទោស​១​ឆ្នាំ និងពិន័យជាប្រាក់​១០.០០០​បាត។ ក្នុងចំណោមព្រះសង្ឃ ដែលត្រូវបានបណ្តេញចេញទាំងប្រាំពីរនោះមានបួនអង្គ​ គឺនៅវត្តប៉ានសៅ វត្ត​ហួហ្វៃ ​និងវត្តបានភីង ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៦៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ គិតរហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២៤,៧២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៥៨៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ​​​​​​​​​​​​​​១,០២១,៧៤៧២នាក់៕ 

ប្រភព៖  Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram