អន្តរជាតិ៖ សារព័ត៌មាន irrawaddy បានចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា កម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា បានបន្តការវាយប្រហារដ៏ឃោរឃៅ ទៅលើក្រុមអ្នកតវ៉ានៅទូទាំងប្រទេស ក្នុងនោះមានអ្នកស្លាប់និងរបួសជាច្រើនទៀតត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សស្លាប់ ៣ នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤១ នាក់។
យុវជនវ័យ២០ឆ្នាំដែលជាអ្នកធ្វើបាតុកម្ម បានស្លាប់នៅនឹងកន្លែង ត្រូវបានកម្លាំងបាញ់ កាំភ្លើងបាញ់ចំក្បាល ខណៈដែលគេកំពុងរៀបចំរបាំងបិទផ្លូវដើម្បីធ្វើបាតុកម្ម។ នៅក្នុងឧប្បត្តិហេតុ កាលពីរសៀលថ្ងៃអាទិត្យ មនុស្ស ៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់កាំភ្លើងហើយម្នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយអ្នកស្រុក នៅតំបន់ Aung Pin Lae នៃទីក្រុង Mandalay កម្លាំងយោធាបានបាញ់គ្រាប់កាំភ្លើងពិត ធ្វើឱ្យមនុស្សយ៉ាងតិច ៦ នាក់រងរបួសធ្ងន់ធ្ងរ។ ហើយ ល្ងាចថ្ងៃអាទិត្យបុរសម្នាក់ទៀតត្រូវបានសម្លាប់បន្ទាប់ពីត្រូវបានបាញ់ដោយទាហាននិងប៉ូលីស។ ស្ត្រីជនជាតិដើមភាគតិចជិនម្នាក់បានស្លាប់ក្នុងអំឡុងពេលវាយឆ្មក់នៅការិយាល័យ We Love Yangon នៃ ក្រុងយ៉ាំងហ្គោនកាលពីរសៀលថ្ងៃអាទិត្យ។
កម្លាំងរបបយោធាបានវាយប្រហារការិយាល័យរបស់អង្គការសប្បុរសធម៌ល្បីឈ្មោះនៅក្នុងប្រទេសនេះ ដោយបានឆែកឆេរទីធ្លានិងរឹបអូសវត្ថុក៏ជាដូចប្រាក់ដែលបានបរិច្ចាគ។ អ្នកស្រុកសន្និដ្ឋានថា ជនរងគ្រោះបានធ្លាក់ពីលើជណ្តើរយន្តជាន់ទី ៥ ខណៈពេលកំពុងលាក់ខ្លួនពីកងសន្តិសុខបន្ទាប់ពីលឺស្នូរកាំភ្លើង។
សមាជិក ៣នាក់នៃមូលនិធិមនុស្សធម៌ធុកការី ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន រួមទាំងប្រធានរបស់ខ្លួនក៏ត្រូវបានកងកំលាំងសន្តិសុខ បានចាប់ខ្លួននៅក្រុង Hlaing Thayar កាលពីព្រឹកថ្ងៃអាទិត្យ។
កងកម្លាំងរបស់របបមួយនេះបានបន្តធ្វើការវាយឆ្មក់ចូលទៅកន្លែងស្នាក់នៅនិងចាប់ខ្លួន នៅយប់ថ្ងៃអាទិត្យនៅតាមទីតាំងជាច្រើន។ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤១ នាក់ត្រូវបានសម្លាប់ ដោយកងយោធាក្នុងរយៈពេល ៤៩ ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ៕ ប្រភព៖ irrawaddy