តៃប៉ិ៖ រដ្ឋមន្ត្រីការពារជាតិចិន Chiu Kuo-cheng បាននិយាយនៅថ្ងៃច័ន្ទទី ២៧ ខែកញ្ញានេះថា តៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយនិងត្រឹមត្រូវ ដើម្បីរារាំងប្រទេសចិន ដែលកំពុងអភិវឌ្ឍប្រព័ន្ធរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីវាយប្រហារកោះនេះ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា កោះតៃវ៉ាន់នៅខែនេះ បានស្នើចំណាយបន្ថែមលើវិស័យការពារជាតិ ជិត៩ពាន់លានដុល្លារ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ រួមទាំងមីស៊ីលថ្មីផងដែរ ខណៈដែលខ្លួនបានព្រមានអំពីតម្រូវការបន្ទាន់ ក្នុងការធ្វើទំនើបកម្មអាវុធស្របពេលប្រឈមនឹង« ការគំរាមកំហែងធ្ងន់ធ្ងរ»ពីប្រទេសជិតខាងយក្សចិន ដែលអះអាងថា តៃវ៉ាន់ ជាទឹកដីរបស់ខ្លួន។
ថ្លែងនៅក្នុងសភា លោក Chiu បាននិយាយថា តៃវ៉ាន់ត្រូវការដើម្បីអាចអនុញ្ញាតឱ្យចិនដឹងថា ពួកគេអាចការពារខ្លួន។
លោកបានបន្ថែមថា«ការអភិវឌ្ឍឧបករណ៍ត្រូវតែមានរយៈចម្ងាយវែងច្បាស់លាស់និងចល័ត ដើម្បីឱ្យសត្រូវដឹងថា យើងបានត្រៀមខ្លួនភ្លាមៗនៅពេលពួកគេបញ្ជូនកងទ័ពរបស់ពួកគេ»។
នៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភា ដើម្បីអមដំណើរការបង្ហាញខ្លួនរបស់លោក Chiu ក្រសួងបាននិយាយថា មីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយ កំពុងត្រូវបានប្រើ នៅក្នុងការធ្វើសមយុទ្ធស្ទាក់ចាប់នៅឯកន្លែងធ្វើតេស្តសំខាន់មួយ នៅឆ្នេរសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់។
ពាក់ព័ន្ធនឹងរឿងនេះ លោក Chiu បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតដល់អ្នកយកព័ត៌មានថា មីស៊ីលរបស់តៃវ៉ាន់អាចទៅដល់កម្រិតណា ដែលជាអ្វីដែលរដ្ឋាភិបាលតែងតែរក្សាបានយ៉ាងល្អ។
កោះតៃវ៉ាន់ បានផ្តល់ការវាយតំលៃខុសពីធម្មតាទៅលើសមត្ថភាពរបស់ចិន នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីយោធាចិន ដោយនិយាយថា ពួកគេអាច«អសមត្ថភាព» ការការពាររបស់តៃវ៉ាន់ ហើយអាចត្រួតពិនិត្យយ៉ាងពេញលេញនូវការដាក់ពង្រាយរបស់ខ្លួន។ លោក Chiu បាននិយាយថា វាមានសារៈសំខាន់ដែលប្រជាជនតៃវ៉ាន់ ត្រូវដឹងអំពីគ្រោះថ្នាក់ដែលប្រឈមមុខនឹងពួកគេ។
លោកបានបន្ថែមថា«សមត្ថភាពរបស់ពួកកុម្មុយនិស្តចិន បានកើនឡើងយ៉ាងឆាប់រហ័ស។ ពួកគេអាចរំខានដល់ប្រព័ន្ធបញ្ជាទំនាក់ទំនងនិងប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់យើង ឧទាហរណ៍ជាមួយស្ថានីយរ៉ាដាប្រាកដជាត្រូវបានវាយប្រហារមុនគេ»។
គួរបញ្ជាក់ថា ប្រធានាធិបតី Tsai Ing-wen បានធ្វើឱ្យការពង្រឹងនិងការធ្វើទំនើបកម្មការការពារជាអាទិភាព ដើម្បីធ្វើឱ្យកោះនេះក្លាយជា«សត្វតោ»ដែលពិបាកវាយប្រហារ៕
ប្រភព៖ Channel News Asia