​យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ​ជាថ្មីថែមទៀត
អន្តរជាតិ
128

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារទី ២៧ ខែកញ្ញានេះថា កូរ៉េខាងជើង ​បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅក្នុងសមុទ្រ​ខាងកើតរបស់ខ្លួន។ ភ្លាមៗនោះមិនមានព័ត៌មានលម្អិតបន្ថែមពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថាមីស៊ីលផ្លោងនេះហាក់ដូចជា« មីស៊ីលផ្លោង»​។ ការបាញ់បង្ហោះនេះគឺជាលើកចុងក្រោយបង្អស់នៅក្នុងស៊េរីសារលាយឡំគ្នា ពីកូរ៉េខាងជើងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី គីមយ៉ូជុង ដែលជាទីប្រឹក្សាសំខាន់របស់បងប្រុសរបស់លោកស្រីបានធ្វើឱ្យអនាគតនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េធ្លាក់ចុះ។

ប៉ុន្តែលោកស្រីបានទទូចថាទាមទារឱ្យមាន«ភាពមិនលំអៀង»និងការគោរពគ្នាទៅវិញទៅមក​ដោយអំពាវនាវឱ្យកូរ៉េខាងត្បូង«​បញ្ឈប់នយោបាយអរិយភាព»។

លោកស្រីបានថ្កោលទោសថាជា«ស្តង់ដារទ្វេ»ការរិះគន់ភាគខាងត្បូងនិងអាមេរិក​ ចំពោះការវិវត្តយោធារបស់កូរ៉េខាងជើង ខណៈសម្ព័ន្ធមិត្តបង្កើតសមត្ថភាពផ្ទាល់ខ្លួន។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ​​ បាន​អំពាវនាវដ៏យូរអង្វែងរបស់លោកសម្រាប់ការប្រកាសជាផ្លូវការអំពីការបញ្ចប់សង្គ្រាមកូរ៉េ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ​។

គួរបញ្ជាក់ថា ជម្លោះដែលបំបែកឧបទ្វីបនេះជាពីរបានបញ្ចប់នៅឆ្នាំ ១៩៥៣ ដោយមានបទឈប់បាញ់និងមិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ ប៉ុន្តែ ភាពតានតឹងរវាងប្រទេសទាំង ២ នៅតែមានរហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ Channel News Asia

Telegram