អតីតតារាចម្រៀង សែម សង្វាត បានទទួលមរណភាពហើយ ដោយសារជំងឺប្រចាំកាយច្រើនមុខ
សិល្បៈកម្សាន្ត
573

រាជធានីភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ អតីតតារាចម្រៀង លោក សែម សង្វាត ម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» «មានតែអូន» បានធ្លាក់ខ្លួនឈឺ រហូតមានជំងឺប្រចាំកាយធ្ងន់ធ្ងរ បានទទួលមរណភាព នៅវេលាម៉ោង១២និង១១នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ ក្នុងវ័យ៤៨ឆ្នាំ ។ នេះបើតាមការឲ្យដឹង ពីកូនប្រុសច្បង របស់លោក សែម សង្វាត ប្រាប់មកកាន់បណ្តាញសារព័ត៌មានក្នុងស្រុក ។

កូនប្រុសច្បង របស់លោក សែម សង្វាត បានបន្តផងដែរថា ពេលនេះ សពឪពុករបស់គាត់ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមិនទាន់ច្បាស់នៅឡើយថាត្រូវបូជានៅពេលណា ។

ក្នុងនោះក៏មានការ បង្ហោះសារចូលរួមរំលែកទុក្ខពីសំណាក់ បណ្តាអ្នកសិល្បៈជាច្រើននាក់ផងដែរ បង្ហាញការសោកសៅ នៃការបាត់បង់ អតីតអ្នកសិល្បៈមួយរូប និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ ៕


Telegram