អន្តរជាតិ៖ សារព័ត៌មាន Verge បានរាយការណ៍នៅថ្ងៃអង្គារទី ១៩ខែតុលានេះ ដោយដកស្រង់ប្រភពដែល ដឹងដោយផ្ទាល់ពីបញ្ហានេះថា ក្រុមហ៊ុន យក្ស ហ្វេសប៊ុក គ្រោងនឹងប្តូរឈ្មោះខ្លួនដោយឈ្មោះថ្មីនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
នាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg គ្រោងនឹងថ្លែងអំពីការផ្លាស់ប្តូរឈ្មោះ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅថ្ងៃទី ២៨ ខែតុលាខាងមុខ ប៉ុន្តែវាអាចត្រូវបានបង្ហាញឱ្យឃើញឆាប់ជាង នេះបើយោងតាមសារព័ត៌មាន The Verge ។
ការផ្លាស់ប្តូរឈ្មោះថ្មីនេះទំនងជានឹងដាក់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកជាផលិតផលមួយ ក្នុងចំណោមផលិតផលជាច្រើន ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ ដែលនឹងត្រួតពិនិត្យក្រុមដូចជា Instagram, WhatsApp, Oculus និងអ្វីៗជាច្រើនទៀត។
ហ្វេសប៊ុកបាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយអំពីពាក្យចចាមអារាមឬការរំពឹងទុកនោះទេ៕
ប្រភព៖ Channel News Asia