រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅបណ្តេញយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចេញពីដែនអាកាសខ្លួន ពីលើតំបន់សមុទ្រខ្មៅ
អន្តរជាតិ
128

អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធនេះ បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី ស៊ូខយ ស៊ូ-៣០ (Sukhoi Su-30) ចំនួន ០២គ្រឿង ត្រូវបានចល័តឲ្យទៅហោះប្រកៀក នឹងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B មួយគូរបស់សហរដ្ឋអាមេរិក នៅលើតំបន់សមុទ្រខ្មៅ (Black Sea)។

បើតាមសារព៏ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ក្រុមនាវិករុស្ស៊ី បានកំណត់គោលដៅនៅលើអាកាសថា ជា យន្តហោះសម្រាប់ចាក់សាំងអាមេរិក ០២គ្រឿងទៀត ធុន KC-135 ដែលរួមដំណើរជាមួយក្បួនយន្តហោះទម្លាក់គ្រាប់បែក B-1B ខាងលើនេះផងដែរ ហើយយន្តហោះចម្បាំងរុស្ស៊ី បានហោះទៅប្រកៀកនឹងយន្តហោះអាមេរិកទាំងអស់នោះ នៅលើដែនសមុទ្រខ្មៅ រហូតពួកវាចេញផុតឆ្ងាយពីព្រំប្រទល់របស់ប្រទេសរុស្ស៊ី។

ទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃអង្គារ លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា ប្រទេសរុស្ស៊ីគឺជាឧបសគ្គចំពោះសន្តិភាពនៅភាគខាងកើតអ៊ុយក្រែននិងបានអំពាវនាវឱ្យទីក្រុងម៉ូស្គូ បញ្ឈប់សកម្មភាពអស្ថិរភាពនៅសមុទ្រខ្មៅនិងតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន។

ក្រុងម៉ូស្គូ ស្តីបន្ទោសទីក្រុងកៀវ(kyiv)ពីការខ្វះវឌ្ឍនភាព ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព គ្របដណ្តប់ភាគខាងកើតអ៊ុយក្រែន ជាអ្វីដែលអ៊ុយក្រែនបដិសេធ។

គួរបញ្ជាក់ថា ហេតុការណ៍ស្រដៀងគ្នាមួយទៀត ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ក៏បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ នៅលើដែនអាកាសនៃតំបន់សមុទ្រជប៉ុន (Sea of Japan) គឺប៉ុន្មានថ្ងៃក្រោយក្រោយនាវាចម្បាំងរុស្ស៊ី បានប្រឈមមុខគ្នាជាមួយនាវាចម្បាំងអាមេរិក កំឡុងសមយុទ្ធយោធាជើងទឹករុស្ស៊ី-ចិន នៅលើផ្ទៃសមុទ្រនោះ៕

ប្រភព៖  Channel News Asia

Telegram